ឃាត់ជនសង្ស័យជាមនុស្សភេទទី៣​ ម្នាក់វាយប្រហារដោយទឹកអាស៊ីតលើមិត្តប្រុសរបស់ខ្លួន

ភ្នំពេញ​ ៖ ជនសង្ស័យជាមនុស្សភេទី៣​ ម្នាក់បានវាយប្រហារដោយទឹកអាស៊ីតទៅលើមិត្តប្រុសរបស់ខ្លួន ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់​ នៅចំណុចមុខសណ្ឋាគារឡឺម៉ុង​ អគារលេខ១៩៦ ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី២​ ខណ្ឌចំការមន​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុងរងរបួសត្រង់មុខនឹងទ្រូងកំពុងសម្រាកនៅមន្ទីរពេទ្យ​។ 

​ចំណែកជនសង្ស័យជនសង្ស័យ ឈ្មោះ ឡាចសោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរគ្មាន​ ត្រូវប៉ូលិសចាប់ខ្លួន​​។ 

​ប៉ូលិសបន្តថា ដំបូង ជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះដើម្បីសុំជួបចរចាអំពីបញ្ហារស់នៅជាមួយគ្នាវិញ​។ ប៉ុន្តែជនរងគ្រោះមិនយល់ព្រម ទើបធ្វើឱ្យជនសង្ស័យជាមនុស្សភេទទី៣ខឹងជាខ្លាំង ហើយឈានដល់ការវាយប្រហារដោយទឹកអាស៊ីតដាក់ជនរងគ្រោះ បណ្តាលឱ្យរបួសត្រង់ផ្ទៃមុខនិងទ្រូងតែម្តង។ 

​បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់​។ ករណីជះទឹកអាស៊ីត​ ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង​ ដោយសារកម្ពុជាបានរឹតបន្តឹងច្បាប់ ហើយនេះជាករណីទីមួយនៅក្នុងឆ្នាំ២០១៩ដែលបានកើតឡើង​៕

adverise with khmeread
tiger
Loading ad ...