ផ្ទុះក្បាលគ្រាប់សល់ពីសម័យសង្គ្រោមស្លាប់បុរសម្នាក់ និងរបួសក្មេងម្នាក់

ត្បូងឃ្មុំ​ ៖​ មានករណីផ្ទុះក្បាលគ្រាប់១២៥មីលីម៉ែត្រ ដែលនៅសល់ពីសម័យសង្គ្រោម ដែលជនរងគ្រោះយកមកធ្វើជាកំណល់ដំដែកតាំងពីយូរហើយនោះ បណ្តាលឱ្យផ្ទុះស្លាប់ ជនរងគ្រោះខាងលើនៅ និងកន្លែង និងរងរបួសស្រាលចៅប្រុសជនរងគ្រោះម្នាក់​។ 

គ្រោះថ្នាក់មិនគួរកើតមានខាងលើនេះ​ បានកើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះជាងដំពន្លៀកចៀរជរ័កៅស៊ូ រស់នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ភាព ផល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាងដំពន្លៀកចៀរជ័រកៅស៊ូ រស់នៅភូមិ៦៧ ឃុំថ្មពេជ្រខាងលើ និងជនរងគ្រោះឈ្មោះ ឆន ឆេងហរ័ ភេទប្រុស អាយុ៤ឆ្នាំ ត្រូវចំក្បាលផ្នែកខាងក្រោយ កម្រិតស្រាល។ បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...