Yoon and kim

Yoon Shi Yoon និង Kim Sae Ron សម្តែងរួមគ្នាក្នុងភាពយន្តភាគបែបប្រវត្តិសាស្ត្រ

          តារា​ភាព​យន្តកូរ៉េ Yoon Shi Yoon និងតារាស្រី Kim Sae Ron ​ នឹង​សម្តែង​ក្នុងភាព​យន្ត​ភាគ​ជាមួយ​គ្នា។

          បន្ទាប់ពី​បញ្ចប់កាតព្វកិច្ច​យោធា​ Yoon Shi Yoon នឹងសម្តែង​ក្នុង​ភាពយន្ត​ភាគ​បែប​ប្រវត្តិសាស្ត្រលើក​ដំបូង​។ Yoon Shi Yoon នឹងសម្តែង​ជា​តួអង្គ Heo Jun ដែលជាមនុស្សឆ្លាតនិងមានទេពកោសល្យ​ ប៉ុន្តែត្រូវ​គេ​មើលងាយ ពីព្រោះ​គាត់ជាកូន​របស់ស្រី​ស្នំ។​​ ដូច្នេះគាត់បានលាក់អត្តសញ្ញាណ​របស់ខ្លួន​ និង​រស់នៅ​ដោយ​ជួយ​ឧបត្ថម្ភ​ដល់​ជនក្រីក្រផ្សេងទៀត។

          ចំណែក​តួអង្គ Seo Ri របស់ Kim Sae Ron គឺជា​កូនភ្លោះដែលគេ​លាក់​កំបាំង​ពី​ព្រះមហាក្សត្រនិង​ព្រះមហាក្សត្រិយានី។ ភាព​យន្តថ្មីនេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ខែឧសភា​៕

អ្នកនឹងចូលចិត្ត

មតិយោបល់