សុនខរង់ចាំម្ចាស់នៅខាងក្រៅមន្ទីរពេទ្យពេញមួយសប្តាហ៍ ដោយមិនដឹងថាម្ចាស់បានលាចាកលោកទៅហើយទេ!

សុនខដ៏ស្មោះត្រង់មួយក្បាលបានកំពុងបន្តដេកនៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសអាហ្សង់ទីនពេញមួយសប្តាហ៍ រង់ចាំម្ចាស់របស់វាត្រឡប់មកវិញ ដោយមិនដឹងថាគាត់បានស្លាប់នោះទេ។

សុនខប្រភេទ Labrador អាយុប្រាំមួយឆ្នាំមួយក្បាលនេះមានឈ្មោះ Toto ត្រូវបានគេរាយការណ៍ថា បានដេកនៅខាងក្រៅទ្វារមន្ទីរពេទ្យ Pablo Soria Hospital ទីក្រុង San Salvador de Jujuy ក្នុងប្រទេសអាហ្សង់ទីន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា Toto បានរស់នៅជាមួយនឹងម្ចាស់ ដែលបានស្នើសុំឱ្យនាំឆ្កែមួយក្បាលនេះទៅកាន់មន្ទីរពេទ្យ ដូច្នេះគាត់នឹងអាចនិយាយពាក្យលាចុងក្រោយ។

ប៉ុន្តែសាច់ញាតិម្ចាស់ឆ្កែមួយក្បាលនេះបានភ្លេចនាំ Toto ចេញពីពេទ្យ ហើយវានៅតែបន្តនៅមុខទ្វារមន្ទីរពេទ្យដើម្បីរង់ចាំម្ចាស់របស់វា។

Fatima Rodriguez ដែលជាសមាជិកមួយរូបនៃអង្គការគាំពារសត្វក្នុងតំបន់មួយកន្លែង បាននិយាយថា ពួកគេកំពុងសម្លឹងរកម្ចាស់ថ្មីសម្រាប់ Toto ហើយបាននិយាយថា "មនុស្សដែលចិញ្ចឹមវាគួតែមានផ្ទះបិទទ្វារជិត" ខណៈដែលមានហានិភ័យខ្ពស់ដែលសុនខមួយក្បាលនេះ អាចនឹងគេចខ្លួនដើម្បីត្រឡប់ទៅកាន់មន្ទីរពេទ្យវិញដើម្បីរង់ចាំម្ចាស់វាទៀត៕
 

adverise with khmeread