រថយន្តធុនធំកិនម៉ូតូស្លាប់បុរសម្នាក់នៅសង្កាត់និរោធ

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និង ម៉ូតូនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្ទះសុខឃីម ក្នុងភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បាអំពៅ បណ្តាលឱ្យបុរសម្នាក់ស្លាប់​ នា ថ្ងៃ​ទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៨យប់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ​ ភួង​ សៅ​ ភេទប្រុស​ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិ-ឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ បើកម៉ូតូម៉ាកហុងដាស្លាកលេខភ្នំពេញ 1FF-3698 តាមផ្លូវជាតិលេខ១ពីកើតទៅលិច។ លុះដល់ចំណចខាងលើក៏ត្រូវរថយន្តម៉ាក Hyundai
ពណ៌ស្លាទុំ​ ស្លាកលេខភ្នំពេញ 3D-4607 បើកស្របទិគ្នាកិនស្លាប់ភ្លាមៗតែម្តង​ ហើយអ្នកបើកបររថយន្តរត់បាត់​។ 

សពត្រូវបានប៉ូលិសប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំណែករថយន្ត និងម៉ូតូ បានប្រគល់ឱ្យទៅប៉ូលិសការិយាល័យជំនាញ ដើម្បីដោះស្រាយបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab