ជនសង្ស័យប្រុសស្រី​ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ៨ នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តកោះកុង

​កោះកុង​ ៖​ ជនសង្ស័យប្រុសស្រី​ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៨ នាក់ត្រូវបានកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជូនទៅតុលាការនាថ្ងៃទី១៦ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីបាន បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ នៅចំណុចភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា​ ដំបូងប៉ូលិសឃាត់ខ្លួនជនសង្ស័យស្រី ២ នាក់រួមមាន​ ១.ឈ្មោះ ឆាន់ សុផានី ភេទស្រី ឆ្នាំ អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក KTV ទីលំនៅបច្ចុប្បន្ន ភូមិ​. សង្កាត់កើតហេតុ និង២.ឈ្មោះ ព្រាប កញ្ញា ភេទស្រី ឆ្នាំ អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក KTV ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ​។ ដកហូតបានវត្ថុតាង ម្សៅក្រាមព៌ណសថ្លា ម៉េតំហ្វេតាមីន ៣ កញ្ចប់ធំ និងថ្នាំប្រភេទ WY ចំនួន ៨ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ ប៉ូលិសក៏ឈានទៅដល់ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ ៦ នាក់ទៀត នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៩ នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រួមមាន​ ១.ឈ្មោះ សេង ប៊ុនធា ហៅធា ភេទប្រុស ឆ្នាំអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ​.​សង្កាត់កើតហេតុ​, ២.ឈ្មោះ ឃិន ស៊ុនហេង ហៅហេង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូក ទីលំនៅបច្ចុប្បន្ន ភូមិ​.​សង្កាត់កើតហេតុ​, ៣. ឈ្មោះ រ៉ សាលី ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ, ៤.ឈ្មោះ ចាន់ សឹង  ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ​, ៥.ឈ្មោះ ខៀវ ចំរើន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និង៦.ឈ្មោះ ផាន សុម៉េត  ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ​។  ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ម៉េតំហ្វេតាមីន ១៧ កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត​។

ករណីនេះ កម្លាំងប៉ូលិសបាននិងកំពុងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab