បើកម៉ូតូលឿនចាប់ហ្វ្រាំងផ្លូវទើបធ្វើថ្មី ដួលដោយខ្លួនឯងរបួសធ្ងន់២នាក់

កោះកុង​ ៖ នៅយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២២និង ១៥នាទី លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៥២-៥៣ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ  ម៉ូតូម៉ាក អ៊ិចស៊ិនទរ័ ០១គ្រឿងប្រើល្បឿនចាប់ហ្វ្រាំងផ្លូវទើបធ្វើថ្មី ដួលដោយខ្លួនឯង​ បណ្តាលឱ្យរងរបួសធ្ងន់មនុស្សចំនួន២នាក់​។

​ប៉ូលិសនិយាយថា​ ដំបូងជនរងគ្រោះបានបើកម៉ូតូម៉ាក អ៊ិចស៊ិនទរ័ ០១គ្រឿង ពណ៌ខៀវ គ្មានស្លាកលេខ បើកបរទិសដៅពីរលិចទៅកើតដួលដោយខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់មនុស្ស ២នាក់ប្រុស​។ មូលហេតុប្រើល្បឿនចាប់ហ្វ្រាំង ផ្លូវទើបធ្វើថ្មី​។

​ប៉ូលិសបន្តថា អ្នកបើកបរឈ្មោះ​ ឡាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង របួសធ្ងន់ បែកក្បាល លើស្លឹកត្រចៀកខាងស្តាំ និងអ្នករួមដំណើរឈ្មោះ សួស ប៊ុនម៉ៃ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគររបួសធ្ងន់ បែកក្បាលផ្នែកខាងក្រោយ​។ ជនរងគ្រោះទាំងពីរនាក់ខាងលើ យើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូទឹក ស្រុកបូទុមសាគរ​។

​ករណីនេះ ម៉ូតូ ខូចខាតធ្ងន់ ប៉ូលិសបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកបូទុមសាគរ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab