Zlatan

Zlatan សង្ឃឹមថា នឹងបានផ្ទេរទៅ Man Utd នៅរដូវក្តៅ

          នៅ​រដូវ​ក្តៅ​នេះ​កីឡាករខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត Zlatan Ibrahimovic វ័យ​៣៤​ឆ្នាំជឿជាក់​ថា ខ្លួន​នឹងអាច​ផ្ទេរទៅកាន់​ក្លឹប​ Man Utd ​។

          កិច្ចសន្យា​របស់​​ Zlatan ជាមួយនឹង​ក្លឹប PSG នឹង​ចប់នៅ​ដំណាច់រដូវ​កាល​នេះ ដែលធ្វើ​ឲ្យ​គាត់អាច​ចូល​រួម​ជាមួយ​នឹង​​ក្លឹប​ Man Utd ​ដោយ​គ្មាន​តម្លៃផ្ទេរ។​ ខ្សែប្រយុទ្ធ​រូបនេះ​រក​បាន​១៣៦​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​១៦៦​លើក​ជាមួយក្រុម PSG ចាប់តាំង​ពី​ឆ្នាំ​២០១២មក។

          ប៉ុន្តែកាលពីខែ​មុន​ Zlatan បានព្រលយ​ពាក្យ​ថា នៅពេល​ចប់កិច្ច​សន្យា​នៅ​បារាំង គាត់នឹង​ត្រៀ​ម​ខ្លួន​ផ្ទេរ​ទៅ​អង់គ្លេស។​ Zlatan ​បាននិយាយថា “​ខ្ញុំ​នៅ​សល់ពេលបីខែ​ទៀតហើយដល់​ពេលនោះ តើនឹងមាន​អ្វីកើត​ឡើង?៕

មតិយោបល់