ឈឺណាស់មែនទេ? រូបមន្តងាយៗព្យាបាលហើមអញ្ចាញបានយ៉ាងឆាប់រហ័ស

ហើមអញ្ចាញអាចកើតឡើងយូរៗម្តង។ មានកត្តាច្រើនណាស់ដែលនាំឱ្យហើមអញ្ចាញ ដូចជា ការមានគភ៌ ជំងឺរលាកទងសួត ខ្វះវីតាមីន ឬ ឆ្លងមេរោគផ្សេងៗ។ នៅពេលហើមអញ្ចាញ សាច់អញ្ចាញនឹងឡើងហើមនិងមានពណ៌ក្រហម។ ហើយអញ្ចាញងាយនឹងចេញឈាមណាស់ ប្រសិនបើអ្នកដុសធ្មេញប៉ះវា។ តាមរយៈរូបមន្តខាងក្រោម វាអាចជួយបំបាត់ហើមអញ្ចាញបានយ៉ាងរហ័ស។ 

១. ទឹកអំបិល
បន្ទាប់ពីដុសធ្មេញរួច យកអំបិលត្រដុសលើអញ្ចាញ រួចខ្ពុលជាមួយទឹកក្តៅឧណ្ហៗ។ នេះនឹងសម្លាប់បាក់តេរីគ្រប់ប្រភេទ ដែលរស់នៅក្នុងមាត់របស់អ្នក ដែលបង្កឱ្យអញ្ចាញហើម។ 

២. ខ្ញី
ខ្ញីផ្ទុកសារធាតុអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងហើម។ បុកខ្ញីមួយមើមតូចលាយជាមួយអំបិលបន្តិចដើម្បីបង្កើតល្បាយប៉ិៗ រួចយកវាទៅបិតលើអញ្ចាញដែលហើម។ ទុកចោល១០ទៅ១២នាទី រួចខ្ពុលទឹកសម្អាតមាត់ជាការស្រេច។ 

៣. ក្រូចឆ្មា
ក្រូចឆ្មាផ្ទុកអាស៊ីតដែលអាចសម្លាប់បាក់តេរីយ៉ាងងាយ។ ច្របាច់ក្រូចឆ្មាមួយគ្រាប់លាយជាមួយទឹកមួយកែវ រួចខ្ពុលវាក្នុងមាត់។ ខ្ពុលដដែលៗឱ្យអស់ទឹកមួយកែវជាការស្រេច៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab