ភ្លើងឆេះផ្ទះមួយខ្នងនិង៤៩បន្ទប់នៅស្ទឹងមានជ័យ២

ភ្នំពេញ​ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតតាមណ្តោយផ្លូវលំ ផ្ទះលេខគ្មានលេខក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២ និង៣០នាទី​ រសៀល ថ្ងៃអាទិត្យទី១៧ខែ​ មីនា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា​ ម្ចាស់ឈ្មោះ អ៊ុំ សុខា ភេទស្រី ​អាយុ​៥៨ឆ្នាំ មុខរបរធ្វើការផ្នែកអានាម័យនៅមន្ទីពេទ្យរុស្សី និងរើសអេតចាយ។ ប្រភេទសំណង់ផ្ទះឈើប្រកស័ង្កសី ទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ​។ ខូចខាតឆេះផ្ទះអស់មួយខ្នងផ្ទះ និងបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងអស់ចំនួន៤៩បន្ទប់​។ មូលហេតុកំពុង ស្រាវជ្រាវ។

ភ្លាមនោះ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប។ រថយន្តជំនួយរួមមាន កងរាជអាវុជហត្ថ
 ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់៥ឡានស្មើនឹង២០ម៉ែត្រគូប, រថយន្តជំនួយស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡានស្មើនឹង៦ម៉ែត្រគូប។ ពន្លត់ចប់នៅម៉ោង ៤ល្ងាចថ្ងៃខែឆ្នាំដដែល៕

adverise with khmeread
tiger
Loading ad ...