ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់ ពាក់ព័ន្ធករណីបំផ្ទុះថ្មបណ្តាលឱ្យស្លាប់មនុស្ស

ត្បូងឃ្មុំ​ ៖ បុរសជនសង្ស័យជនជាតិថៃ២នាក់ ត្រូវបានប៉ូលិសស្រុកត្បូងឃ្មុំឃាត់ខ្លួននៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ក្រោយពីមានករណីបំផ្ទុះថ្មបណ្ដាលឱ្យស្លាប់មនុស្សមមនាក់ នៅត្រង់ចំណុចការដ្ឋានម៉ាស៊ីនកិនថ្មសម្ភារ:សំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន (ChinaRoad andBride Cita tion) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ  កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា  ក្រោយទទួ​លបានព័ត៌មានកម្លាំងប៉ូលិសជំនាញស្រុកត្បូងឃ្មុំសហការជាមួ​យកម្លាំងប៉ូលិសជំនាញខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ប៉ុក ​តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យឃាត់ខ្លួ​ន មនុស្សចំនួន០២នាក់ ជាជនជាតិថៃជាប្រធានបច្ចេកទេសខួងរណ្ដៅថ្ម និងជាអ្នកបំផ្ទុះ។

​ប៉ូលិសបន្តថា ជនសង្ស័យ១.ឈ្មោះ ព្រីរ៉ាត់ម៉ាថាវ៉ុន (PRIRA TMA THAWORN ) ប្រធានបច្ចេកទេសបំផ្ទុះ និង២.ឈ្មោះ កេតសេនី ប៊នម៉ា (KETSENIBUNMA) ប្រធាន បច្ចេកទេសខួងរណ្ដៅបំផ្ទុះ។ 

​បច្ចុប្បន្នជនបង្កបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី។

​គួររំលឹកថា​ មានការបំផ្ទុះយកថ្មបណ្តាលឱ្យ ផ្លោងដុំថ្មចម្ងាយប្រហែល២៥០ម៉ែត្រ ធ្លាក់មកត្រូវចំក្បាលអ្នកបើកបររថយន្តបែនដឹកថ្មស្លាប់ភ្លាមៗ​ នៅការដ្ឋានកិនថ្មរបស់ចិនឈ្មោះ ឆៃណារ៉ូតអ៊ែនប្រ៊ីតខុមប្រេសិន ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ មីនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង១០នាទីល្ងាច​ ។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ឈ្មោះ ជុំ រចនា ភេទ ប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរមុខរបរបើកបររថយន្តបែនដឹកថ្ម ឱ្យក្រុមហ៊ុនខាងលើ។ ជនរងគ្រោះមានទីលំនៅភូមិស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕


​     

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab