ប៉ូលិសខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច​ ហើយបានបញ្ជូនទៅតុលាការនាថ្ងៃទី ១៧ មីនា ២០១៩​។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ឈ្មោះ នោម នឹម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវាល ឃុំខ្នោដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សម្ភារៈដកហូត ១.ក្រាមពណ៌សថ្លា(ម៉ាកទឹកកក)ចំនួន ០២កញ្ចប់ថង់ធំល្មម, ២.ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CZ-៩២៧៩ ចំនួន ០១គ្រឿង និង ៣.ទូរស័ព្ទចំនួន ០២គ្រឿង។

ជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនទៅ អធិការដ្ឋានប៉ូលិសខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
 

adverise with khmeread
tiger
Loading ad ...