ឃាត់អ្នករត់ម៉ូតូកង់បីឥណ្ឌា៣នាក់វាយគ្នាទៅវិញទៅមក

​ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីប្រើអំពើហិង្សាដោយចេតនា វាយគ្នាទៅវិញទៅមកបណ្តាលឱ្យរបួស នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ មីនា ២០១៩ វេលាម៉ោង ៧ និង៤០នាទីយប់កន្លងទៅ​។

​ប៉ូលិសនិយាយថា​ ភាគីទី១-រួមមាន ១-ឈ្មោះ ឈួន ហួត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសលើចញ្ចើមខាងស្តាំ និង ២-ឈ្មោះ ឈួន ឡែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

​ចំណែកភាគីទី២ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជានជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា  ស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ សម្ភារៈបន្សល់ទុក ម៉ូតូកង់ឥណ្ឌា ០២គ្រឿង និងច្រវ៉ាក់ភ្ជាប់មេសោចំនួន០១។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុ ភាគីទី១ បានដឹកភ្ញៀវ មកផ្សារអ៊ីអន២ ពេលក្រុមភាគី១ ធ្វើដំណើរតាមផ្លូវ ដល់ចំណុចកើតហេតុងខាងលើ បានជួបជាមួយភាគីទី២ ក៏មានទំនាស់នឹងគ្នា ហើយភាគីទី១ បានវាយទៅលើភាគីទី២បណ្តាលឱ្យរបួស។  បន្ទាប់មកម្លាំងប៉ូលិសបានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខតែម្តង​។ 

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab