បង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីរឹបអូសទូហ្គេម២ទូឃាត់ជនសង្ស័យម្នាក់

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្តែងករណីបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់​នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទី នៅចំណុច ផ្ទះលេខ០៣៧ ផ្លូវរថភ្លើង​ ក្រុម១​ ភូមិបាក់ទូក​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ មុំ សាមឌី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវរថភ្លើងភូមិបាក់ទូក ក្រុម១ សង្កាត់ទួលសង្កែទី១​ សម្ភារៈដកហូតរួមមានទូហ្គេម២គ្រឿង។ 

​បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab