adverise with khmeread 63b0c105 d5df 44d1 a89f 9ba92ba08abd

លោក សៅ សុខា ចុះ​ពិនិត្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ការ​ស្តុក​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​

    មណ្ឌល​គី​រី ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៩​មីនា​២០១៦​ថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជា​ការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​នឹង​កំពុង​ដឹកនាំ អនុប្រធាន សមាជិក នៃ​គណៈកម្មការ​ជាតិ ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​កន្លែង​ស្តុក​ឈើ ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក ក្រុម​ដាយ​ណា​ម និង​ក្រុមហ៊ុន​ឆាយ​ណា​ឌី​ណា​មិុច​។​

    កាលពី ម្សិ​ញ​មិញ​នេះ​រយៈពេល​មួយថ្ងៃ គណៈកម្មការ​ជាតិ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី រហូតដល់​យប់។ ក្នុងនោះ​មាន​ក្រុមហ៊ុន​យូ​នី​គ្រី​ន ក្រុមហ៊ុន​ម៉ា​ស្ទឺ​រ​ខេ​សាន់ ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​។​

    លោក​អេង ហ៊ី បាន​ដកស្រង់​ប្រសាសន៍ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ថា "​យើង​បាន​ជំរុញ​ឱ្យ​ជំនាញ​បន្ថែម​កម្លាំង​ខិតខំ​វាស់វែង​ឱ្យ​រួចរាល់​ទីតាំង​ទាំងនេះ ហើយ​ធ្វើ​ការញែក​ឈើ​ស្របច្បាប់ និង​ឈើ​ល្មើសច្បាប់​ឱ្យ​ហើយ​ទាំងអស់​"​។​

     លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​នៅ​បញ្ជា​ផ្ទាល់​ការប្រមូល​ឈើ​ទាំងអស់​រក្សាទុក​កន្លែង​សុវត្ថិភាព​ការពារ​ភ្លើង​ឆេះ កុំឱ្យ​បាត់ និង​បាន​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល ដល់​កម្លាំង​ជំនាញ កងកម្លាំង​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ​សម្រេច​ភារកិច្ច​ដែល​ប្រគល់ជូន​កន្លងទៅ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់