Real Madrid ចាប់អារម្មណ៍អ្នកចាំទី David De Geaរបស់ក្លឹប Man Utdជាថ្មី

        ក្លឹប Man Utdប្រឈម​មុខ​នឹង​ការ​ប្រឹងប្រែងជា​ថ្មី​ទៀតដើម្បី​អាចរក្សា​ទុក​អ្នក​ចាំទី David de Geaបន្ទាប់លោកZinedineZidaneបានវិលត្រឡប់មកកាន់​ក្លឹប Real Madrid ជាថ្មី។

        គ្រូបង្វឹក​​Zidanceពេញចិត្ត​នឹង​អ្នក​ចាំទី​អេស្ប៉ាញ​រូបនេះ​ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កីឡាករ​រូបនេះគឺជា​គោលដៅ​សំខាន់​ ខណៈ​ពេល​លោក​ត្រៀម​កសាងក្រុម​ Real Madrid ឡើងវិញ បន្ទាប់ពី​ពួកគេខ្ទាតចេញពីក្របខណ្ឌ​ CL ដោយ​សារ​ក្រុម Ajax ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

        ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​សន្យា​ផ្តល់​ប្រាក់ច្រើន​សន្ធឹកសន្ធាប់ដល់​លោក Zidance នៅរដូវក្តៅ​នេះ​ ដើម្បី​គាំទ្រ​ផែន​ការ​របស់គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ក្នុង​ការ​ស្តា​ទម្រង់លេង​ឡើង​វិញ។

មាន​ការ​ត្រៀមកញ្ចប់ទឹក​ប្រាក់​៧៥​លាន​ផោន​ ដើម្បី​នាំយក​អ្នកចាំទីវ័យ​២៨​ឆ្នាំរូបនេះដែល​កិច្ច​សន្យា​ជាមួយ​​ Man Utdនឹង​ចប់នៅ​រដូវកាល​ក្រោយ​។

        បច្ចុប្បន្នគ្រូបង្វឹក​នៅពហុកីឡាដ្ឋាន Old Trafford កំពុង​ចរចាជាមួយ​អ្នក​ចាំ​ទី​រូបនេះ ជុំវិញ​ការ​ផ្តល់​កិច្ច​សន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​៣៥០.០០០​ផោន​ក្នុង​មួយសប្តាហ៍ បន្ទាប់ពី​បង្ហាញជម្រើស​ពន្យារ​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២០​ ហើយ​មាន​ទំនុកចិត្ត​ថា កីឡាករ​រូបនេះ​នឹង​ចុះកិច្ច​សន្យា​ ប៉ុន្តែ​ព័ត៌មាន​ជុំវិញ​ចំណាប់អារម្មណ៍​របស់​ក្លឹប Real Madrid បាន​ធ្វើ​ឲ្យ​ពួកគេ​ព្រួយ​បារម្ភ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab