ខ្សែប្រយុទ្ធ Olivier Giroudបានបង្ហើបប្រាប់ថា ខ្លួននឹងមិនបន្តលេងជាមួយChelsea ទៀតទេ លុះតែមានការសន្យាផ្តល់ឱកាសបង្ហាញមុខច្រើនជាងនេះ។ជើងឯកវើលខាប់រូបនេះអាចចំណាយពេលត្រឹម៦៦១នាទីប៉ុណ្ណោះនៅលើទីលានប្រកួតសម្រាប់ក្រុម Chelsea នៅក្របខណ្ឌ EPL នៅរដូវកាលនេះ។
ប៉ុន្តែអតីតខ្សែប្រយុទ្ធក្លឹប Arsenal រូបនេះបានក្លាយសមាជិកសំខាន់ក្នុងការជួយក្រុមរបស់លោក Maurizio Sarriឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងក្របខណ្ឌEuropa Leagueដោយរកបាន៩គ្រាប់។
Giroudធ្វើបានល្អ ដោយរកបាន៣គ្រាប់ម្នាក់ឯង អំឡុងក្រុម Chelsea យកឈ្នះក្រុម Dynamo Kiev ៧-០កាលពីថ្ងៃព្រហស្បតិ៍។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះនៅសល់១រដូវកាលជាមួយពហុកីឡាដ្ឋាន Stamford Bridge ហើយព្រមានថា ខ្លួននឹងចាកចេញនៅរដូវក្តៅនេះ ប្រសិនបើ ក្លឹបមិនអាចមានឱកាសច្រើនឲ្យខ្លួននៅលើទីលានប្រកួត៕
