ក្លឹប Spursមានផែនការផ្ទេរកីឡាករវ័យ១៨ឆ្នាំRyan Sessegnonរបស់ក្លឹប Fulhamក្នុងតម្លៃ៥០លានផោនក្នុងរដូវក្តៅនេះ ខណ:ដែលកិច្ចសន្យារបស់កីឡាកររូបនេះនឹងចប់នៅដំណាច់រដូវកាលក្រោយ ហើយការចរចាកិច្ចសន្យាថ្មីកំពុងជាប់គាំង។
ក្លឹប Man Utdនិងក្រុម PSG បានចិញ្ចឹមចិត្តចង់បានខ្សែបម្រើស្លាបរូបនេះយូរមកហើយ ហើយកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ប៉ុន្តែក្លឹប Spursគឺជាក្លឹបដែលមានប្រៀបក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរហើយនៅពេលនេះ កំពុងត្រៀមដាក់សំណើ៥០លានផោនសម្រាប់ Ryan ។
ក្លឹប Spursដែលមិនបានចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករពីរលើកកន្លងមកហើយនោះអាចនឹងទទួលបាន Ryan នៅរដូវក្តៅនេះ ហើយបន្ទាប់មកនឹងឲ្យកីឡាកររូបនេះលេងខ្ចីជើងនៅ Fulhamនៅរដូវកាល 2019-20 ៕
