ត្រាំគំរាម "កម្មវិធីកំប្លែងចម្អកប្រធានាធិបតីដ៏ល្បីល្បាញរបស់អាមេរិក" ដែលចម្អកតែរូបគាត់ មិនព្រមចម្អកឱ្យពួកប្រជាធិបតេយ្យផង

លោកប្រធានាធិបតីដូណាល់ ត្រាំបានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យរបស់គាត់ដោយនិយាយខ្លាំងៗអំពីកម្មវិធីទូរទស្សន៍ "Saturday Night Live" ដោយត្អូញត្អែរថា កម្មវិធីនេះគួរតែត្រូវបានស៊ើបអង្កេតដោយនិយតករសហព័ន្ធសម្រាប់ការចម្អកតែរូបគាត់ ប៉ុន្តែមិនដែលចម្អកឱ្យអ្នកនៅក្នុងបក្សប្រជាធិបតេយ្យសោះ។

លោកប្រធានាធិបតីបានត្អូញត្អែរថា ការប្រព្រឹត្តរបស់ពួកគេចំពោះគាត់ គឺដូចជាការផ្សព្វផ្សាយដោយគ្មានផលប្រយោជន៍ និងមិនបានជម្រុញដល់ប្រជាធិបតេយ្យនោះទេ។

គាត់បានសរសេរនៅលើ Twitter "វាពិតជាមិនគួរឱ្យជឿដែលកម្មវិធី  Saturday Night Live គ្មានអ្វីគួរឱ្យកំប្លែងនិងគ្មានទេពកោសល្យ ហើយចំណាយពេលវេលារបស់ពួកគេទាំងអស់មកចម្អកមនុស្សដូចខ្ញុំម្ដងហើយម្ដងទៀត ដោយមិនចម្អកឱ្យមនុស្សនៅបក្សម្ខាងទៀតសោះ។ វាដូចជាការផ្សាយពាណិជ្ជកម្មមួយដោយគ្មានប្រយោជន៍សោះ" ។

កម្មវិធីកំប្លែងនេះនឹងមានវគ្គថ្មីមួយដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ៣០ ខែមីនា។

ការចាក់ផ្សាយឡើងវិញនៅរាត្រីថ្ងៃសៅរ៍នោះ គឺវគ្គឈ្មោះ "It's a Wonderful Life" ដែលពណ៌នាលោកត្រាំស្រមៃមើលជីវិតរបស់គាត់ ប្រសិនបើគាត់មិនត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតី។

កម្មវិធីនេះមានជាយូរមកហើយដោយប្រើប្រធានាធិបតីរូបនេះធ្វើជាបាវសាក់វាយប្រហារមិនសំចៃដៃ។

តារាសម្តែង Alec Baldwin តែងតែសម្តែងជាប្រធានាធិបតីត្រាំដែលជាអគ្គមេបញ្ជាការអសមត្ថភាព។

ប៉ុន្តែប្រធានាធិបតី មិនថាមកគណបក្សណានោះទេ គឺតែងតែត្រូវបានចម្អកដោយកម្មវិធីមួយនេះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab