សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងសៀមរាប

សៀមរាប​ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ បានចូលរួមសហការជាមួយកម្លាំងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងប៉ូលិសការិយាល័យការពារនិងអន្តរាគមន៍បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាលាកន្សែង ភូមិមណ្ឌល២ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីថ្ងៃទី ១៦ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង១០យប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ផន ដារ៉ា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩៦ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន), ២-ឈ្មោះ សំ សិលា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ២០០២ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ពីបទរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មានសារធាតុញៀនក្នុងខ្លួន) និង៣-ឈ្មោះ សេង សម្បត្តិ (ហៅញ៉ា) ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៨១ មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មានសារធាតុញៀនក្នុងខ្លួន)។

ក្រេាយពីការឃាត់ខ្លួន និងធ្វើការសាកសួររួចមកកម្លាំងប៉ូលិសជំនាញបានដកហូតវត្ថុតាងមានរួមមាន ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន ២២កព្ចាប់ ស្មើនឹងទម្ងន់ ៩៣,២៣ក្រាម (ទំងន់សុទ្ធ) ថ្នាំគ្រាប់អ៊ិចស្ត្រាសីលចំនួន១១កញ្ចប់ ស្មើនឹង៣,៨ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។                                                            
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ចូនទៅតុលាការនាថ្ងៃទី១៧មីនា​ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab