ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសម្លាប់តែមិនបានសម្រេច

ពោធិ៍សាត់​ ៖​ ប៉ូលិសស្រុកកណ្តៀងសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាល ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ធវៈ និងយកខ្សែអង្រឹងចងកលើនារីរងគ្រោះតែមិនបានសម្រេច នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ រួចបញ្ជូនទៅប៉ូលិសព្រហ្មទណ្ឌខេត្ត នាថ្ងៃទី១៧ មីនាចាត់ការបន្ត​។

​តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ហ.គ.ឡ  អាយុភេទស្រី អាយុ២៥ឆ្នាំ  រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្រាប់ប៉ូលិសថា មុនពេលកើតហេតុអាណាព្យាបាលរបស់គាត់បានចេញទៅប្រកបមុខរបរនៅក្រៅដោយទុករូបនាងឱ្យនៅចាំផ្ទះម្នាក់ឯង។ ខណៈនោះរូបនាងឃើញ ជនសង្ស័យឈ្មោះ ផន ពយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានដើរមកផ្ទះរបស់នាងធ្វើក្រឡេងក្រឡឺមៗនាងក៏សួរថា «ពូឯងរកអ្វី?»។   
​ជនសង្ស័យឈ្មោះ ផន ពយ បានឆ្លើយថា «អញមកហ្នឹង»។ រួចឡើងលើផ្ទះរបស់ជនរងគ្រោះ ដោយមានភាពស្ងាត់ជនសង្ស័យ ផន ពយ ក៏ចាប់នាងបម្រុងរំលោភ ពេលនោះហើយនាងក៏រើបម្រះ ជនសង្ស័យក៏បានយកខ្សែអង្រឹង និងពោះវៀនកង់មករឹតករបស់នាង​។ តែនាងរើរួចមានការភ្ញាក់ផ្អើលពីអ្នកស្រុកផងនោះជនសង្ស័យក៏រត់បាត់ទៅ។ 

​លុះឈ្មោះ ប៊ុន ហ៊ីវ ត្រូវជាអាណាព្យាបាលរបស់នាង ត្រឡប់មកផ្ទះវិញក៏និយាយប្រាប់ពីករណីនេះតែម្តង។ បន្ទាប់ពីស្តាប់ការរៀបរាប់របស់កូនស្រីចប់ ក៏ប្រញាប់ប្រញាល់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកផ្តន្ទាទោសរកយុត្តិធម៌ជូនគ្រួសារគាត់។

​យោងតាមពាក្យបណ្តឹងរបស់អាណាព្យបាលជនរងគ្រោះ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះ ផន ពយ មកកាន់អធិការដ្ឋានស្រុកដើម្បីសួរនាំ។

​ជនសង្ស័យបានសារភាពថា កន្លងមករូបគេនិងក្រុមគ្រួសាររបស់ជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីនិងគ្នាចាប់តាំងពីពេលនោះមកខ្លួន ក៏មានគំនិតមួយចង់ធ្វើបាបទៅលើក្រុមគ្រួសារជនរងគ្រោះ ។ រហូតដល់ថ្ងៃកើតហេតុខ្លួនហ៊ានធ្វើសកម្មភាពទៅលើនារីជនរងគ្រោះដោយមានគំនិតចាប់រំលោភហើយយកខ្សែអង្រឹងចងកនារីរងគ្រោះរហូតមានរបួសស្នាមទៀតផង។     

​ក្រោយពីបានស្តាប់សម្តីសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានចាប់ឃាត់ខ្លួនឈ្មោះ ផន ពយ  នៅរសៀលវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៅព្រឹកថ្ងៃទី១៧ នេះដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab