adverise with khmeread 3d3c110b bde5 4b88 883d d6e5c9941cc1

យក​ទារ​កកើត​មិនទាន់​គ្រប់​ខែ​ម្នាក់ ទៅ​ចោល​តាមផ្លូវ នៅ​ស្ទឹងមានជ័យ​

     ភ្នំពេញ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ ដោយមាន​គេ​ឃើញ​សព​ទារក​ម្នាក់ ដែលមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យកមក​ទុកចោល​ក្បែរ ផ្លូវ​៣៧១ ក្រុមទី​១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ​នៅ ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦​។​

     មន្ត្រីសង្កាត់​ស្ទឹងមានជ័យ បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ផ្អើល​មក​មើល​ប្រាប់ថា ទារក​ម្នាក់នេះ​អាច​មិនទាន់​គ្រប់​ខែ​កើត​នៅឡើយ​ទេ​។​

    ​ ក្រោយ​ការប្រទះឃើញ ក៏មាន​វត្តមាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ដែល​ប្រចាំការ​សាលាសង្កាត់​ស្ទឹងមានជ័យ និង​ប្រជា​ការពារ​សង្កាត់​ភូមិ​ចុះមក​ពិ​និត្យនៅ​ទីកន្លែង​កើត​ផងដែរ ដើម្បី​យកទៅ​កប់​ឲ្យ​បាន​សមស្រប​ជាម​នុស្ស​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់