វគ្គជម្រុះផ្តាច់ព្រ័ត្រភ្នំពេញTiger Street Football Festival 2019 ចាប់ផ្តើមការប្រកួតជាផ្លូវការ

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញបានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៩នៅមណ្ឌលកម្សាន្តកោះពេជ្រ ដើម្បីស្វែងរកជើងឯកទូទាំងប្រទេសនឹងទៅជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់ Ronaldinhoនៅប្រទេសប្រេស៊ីល។

លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រTiger Street Football Festival 2019  ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែលស្រលាញ់កីឡាបាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយFair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

លោក Samson Wongនាយកគ្រប់គ្រង នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា សូមស្វាគមន៍កីឡាករ Tiger Street Football Festival ២០១៩ លើកទី៧ទំាងអស់របស់យើង ហើយឆ្នាំនេះមានក្រុមចូលរួមចំនួន៦២២ ព្រមទាំងកីឡាករប្រហែលជា៤៣៥២នាក់ចូលរួម។ 

អ្នកទំាងអស់ជាកីឡាករជ្រើសរើសមកពីមណ្ឌលទំាង៩នៅទូទៅប្រទេសដែលមាន៦៤ក្រុម គឺកីឡាករល្អបំផុតសម្រាប់ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival ២០១៩របស់យើងខ្ញុំ។ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំងនៅទូទាំប្រទេស និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០,០០០ដុល្លារអាមេរិក។ 

សម្រាប់ក្រុមគ្រងជើងឯកទូទៅប្រទេសនឹងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល។
នារាត្រីទស្សនិកជនអាចទស្សនាការប្រគំតន្រ្តីយក្សនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ជាមួយកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រជាលក្ខណៈគ្រួសារ  និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រ ដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រ ដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានក្រុមឡូរ៉ាម៉មនិងក្រុម Ninja Topសំដែងជូនទស្សនិកជននៅរាជធានីភ្នំពេញចូលរួមទស្សនារាប់ពាន់នាក់។

សម្រាប់ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា កញ្ញា ឪក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ កញ្ញា ទេព បូព្រឹក្ស កញ្ញា វី ឌីណែត កញ្ញា ឈិន មានិច្ច និងឌីជេMailyព្រមទំាងតារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើករាជធានីភ្នំពេញនាត្រីកាលនោះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕


 

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab