ខ្មាន់កាំភ្លើងដែលបាញ់រះលើវិហារអ៊ីស្លាមនៅនូវែលសេឡង់ ប្រឈមមុខនឹងការកាត់ទោសធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក

ក្រុមអ្នកជំនាញផ្នែកច្បាប់បាននិយាយថា ឃាតករបាញ់សម្លាប់មនុស្សនៅវិហារអ៊ីស្លាមនៅនូវែលសេឡង់ប្រឈមនឹងការកាត់ទោស "ដែលមិនធ្លាប់មានពីមុនមក" ដែលរារាំងគាត់ពីការដាក់ពាក្យសុំការលើកលែងទោស ប៉ុន្ដែគាត់អាចរួចខ្លួនពីការចោទប្រកាន់ពីបទភេរវកម្ម។

Brenton Tarrant ត្រូវបានចោទប្រកាន់ពីបទឃាតកម្មពីគ្រាដំបូងជុំវិញការបាញ់ប្រហារ ដែលសម្លាប់មនុស្ស ៥០ នាក់នៅក្នុងភាគខាងត្បូងទីក្រុង Christchurch និងប្រឈមមុខនឹងការជាប់គុកអស់មួយជីវិត។

នៅក្នុងប្រទេសនូវែលសេឡង់ ការរកឃើញទោសពីបទមនុស្សឃាតជាទូទៅត្រូវជាប់ពន្ធនាគារជាអប្បបរមាត្រឹម ១០ ឆ្នាំ មុននឹងអាចទទួលបានការលើកលែងទោស។

ក្រុមអ្នកជំនាញផ្នែកច្បាប់បាននិយាយថា ឧក្រិដ្ឋជនដែលមានអាយុ ២៨ ឆ្នាំសញ្ជាតិអូស្ត្រាលីនេះមានកម្រិតទោសខ្លាំងពេក ដូច្នេះរូបគេនឹងបានត្រឹមតែទទួលទោសដ៏ធ្ងន់បំផុតដែលនឹងដាក់ចេញដោយចៅក្រមនៅក្នុងប្រទេសប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ចាប់តាំងពីការលុបបំបាត់ទោសប្រហារជីវិតក្នុងឆ្នាំ ១៩៦១៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab