ពួកចោរផ្តាច់កាមេរ៉ាសុវត្ថិភាព ចូលលួចលុយក្នុងបន្ទប់រដ្ឋបាលរោងចក្រ អស់ជាង២០០០ដុល្លារ

ភ្នំពេញ ៖ ក្រុមចោរបានលួចផ្តាច់យកក្បាល DVR ទិន្នន័យរបស់កាមេរ៉ាសុវត្តិភាព រួចលួចលុយនៅបន្ទប់រដ្ឋបាលរោងចក្រ ផលិតចំណីសត្វ ភីដាប់បែលយូ.អ (P W R) ដែល មានទីតាំងស្ថិតនៅតាមមហាវិថី ឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានលុយជាង២០០០ដុល្លាររួចគេចខ្លួនបាត់​។ 

​បុគ្គលិកក្រុមហ៊ុន បានបំភ្លឺប្រាប់ប៉ូលិសថា រោងចក្រផលិតចំណីសត្វខាងលើ ឈប់សម្រាកចុងសប្តាហ៍ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពុំមានកម្មករ ឬបុគ្គលិកណាធ្វើការឡើយ ដោយបិទទ្វារចាក់សោចោល មានតែសន្តិសុខយាម ប្រចាំ២៤ម៉ោងលើ២៤ម៉ោង។ 

​ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមីនានេះ ក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកចូលបម្រើការងារវិញ នាំគ្នា ចូលមកស្រាប់តែបន្ទប់រដ្ឋបាលជាន់ទី១ មានសភាពខុសប្រក្រតី។  ទូដែកត្រូវបានជនសង្ស័យ គាស់បំបែក យកលុយក្នុងនោះជាង២ពាន់ដុល្លារ ហើយជនសង្ស័យបំផ្លាញភស្តុតាង ដោយលួចផ្តាច់យកក្បាល DVR ទិន្នន័យ របស់កាមេរ៉ាសុវត្តិភាពទៅបាត់។

​ក្រោយពីភ្ញាក់ផ្អើល ចោរលួចលុយក្នុងរោងចក្ររួចមក សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌ​ រាជធានី​ ភ្នំពេញ បានចុះទៅធ្វើ កោសល្យវិច័យ សាកសួរ និងស្រាវជ្រាវ ជុំវិញករណីនេះ​៕

adverise with khmeread
tiger
Loading ad ...