អាវុធហត្ថរាជធានី ឃាត់ចោរឆក់ម្នាក់បញ្ជូនទៅតុលាការផ្តន្ទាទោស

​ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ស័បានបញ្ជូនចោរ​ព្ទ ម្នាក់ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩នេះ។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យឈ្មោះ ឃុត ពេជ្រ ភេទប្រុស អាយុ​៣៥ឆ្នាំ​  ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល នៅចំណុច តូបលក់កាបូប និងខ្សែក្រវ៉ាត់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។     

​បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ០១គ្រឿងម៉ាក HUAWEI របស់ឈ្មោះ ប៉ាល់ សុភី ភេទប្រុស ជាជនរងគ្រោះ។

​ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថថា នៅថ្ងៃកើតហេតុ រូបខ្លួនបានដើរទៅរកទិញចំណីហូប លុះពេលដើរដល់តូបលក់កាបូប និងខ្សែក្រវាត់មួយកន្លែង ឃើញទូរស័ព្ទដៃ ០១គ្រឿងម៉ាក HUAWEI ទុកនៅលើតុ ហើយម្ចាស់ដេកលក់ រូបគេក៏ដើរចូលទៅក្នុងតូប លួចយកទូរស័ព្ទនោះ តែត្រូវម្ចាស់តូបភ្ញាក់ទាន់ បានស្រែកចោរៗ រូបខ្លួនបានរត់គេចខ្លួនបានចម្ងាយ ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋហ៊ុំព័ទ្ធ។ 

​ពេលនោះរូបគេបានរើសដំបងប្រវែងប្រហែល២ម៉ែត្រ យកមកគំរាមប្រជាពលរដ្ឋកុំឱ្យ
ចូលចាប់រូបខ្លួន។ ភ្លាមនោះស្រាប់តែមានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដែលល្បាតឃើញបានចូលមកឃាត់រូបខ្លួនតែម្តង។ កន្លងមករូបខ្លួនរើសអេតចាយយកទៅលក់បានប្រាក់ រូបខ្លួនបានយកទៅទិញថ្នាំញៀននៅម្តុំអាគារ៤២ជាន់ និងម្តុំផ្លូវរ៉ារថភ្លើង យកមកប្រើប្រាស់ជាប្រចាំផងដែរ៕

adverise with khmeread
tiger
Loading ad ...