ស្អាតប៉ុនហ្នឹង ទៅចាក់ថ្នាំ Botox ទៀត, ស្រាប់តែប្រតិកម្មជាមួយថ្នាំ ប្រកាច់និងគាំងបេះដូងស្លាប់

ភ្នាក់ងារអចលនទ្រព្យវ័យ ៣២ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃទី ១៣ ខែមីនា បន្ទាប់ពីចាក់ Botox នៅគ្លីនិកកែសម្ផស្សមួយនៅ Marina Bay របស់សិង្ហបុរី។

វេបសាយ Lianhe Wanbao បានរាយការណ៍ថា ស្ត្រីមិនបញ្ចេញឈ្មោះនេះបានកើតរោគប្រកាច់ និង គាំងបេះដូងភ្លាមៗ ក្រោយពីទទួលការព្យាបាលសម្ផស្ស។

វេជ្ជបណ្ឌិតរបស់នាងបានព្យាយាមជួយសង្គ្រោះនាង ខណៈតេហៅរថយន្តសង្គ្រោះ។ ប៉ុន្តែនៅពេលដែលពួកគេបានទៅមន្ទីរពេទ្យទូទៅសិង្ហបុរី នាងបានខកខាន "ឱកាសមាស" សម្រាប់ការព្យាបាលទៅហើយ។

កង្វះអុកស៊ីសែនទៅខួរក្បាលបានធ្វើឱ្យនាងសន្លប់បាត់ស្មារតី។ បេះដូងនិងសួតរបស់នាងក៏បានចាប់ផ្តើមខ្សោយផងដែរ។

ក្រោយពីបានចំណាយពេល៥ថ្ងៃដកដង្ហើមតាមអុកស៊ីសែន នាងក៏បានស្លាប់។

យោងតាមឪពុករបស់ស្ត្រីដែលស្លាប់នេះបានឱ្យដឹងថា វេជ្ជបណ្ឌិតពីគ្លីនិកកែសម្ផស្សនោះបានមកមន្ទីរពេទ្យនិងសុំទោសគ្រួសាររបស់គាត់ ដោយនិយាយថាកូនស្រីរបស់គាត់បានទទួលការចាក់ថ្នាំ Botox កាលពីថ្ងៃទី ៨ មីនា។

ទោះយ៉ាងណា គ្រួសារសពដែលមិនសប្បាយចិត្តនឹងការឆ្លើយតបរបស់គ្លីនិក បានដាក់ពាក្យប្តឹងប៉ូលិស ហើយប៉ូលិសនិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើងហើយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត