adverise with khmeread 1

​បើទោះជា​ឈ្នះ ៤-០ កាលពី​យប់មិញ​ក៏​ក្រុម​អ្នកគាំទ្រ Arsenal មួយចំនួន​នៅតែ​មិន​សប្បាយចិត្ត​ចំពោះ​លោក Wenger

    អ្នក​ទាំងអស់គ្នា​ដឹង​ហើយ​ថា ប្រិយមិត្ត​កាំភ្លើង​ធំ​ពិតជា​ពិបាក​ដើម្បី​បំពេញ​បំណង​របស់​ពួកគេ ប៉ុន្តែ​រឿង​មួយ​ដែល​បាន​កើតឡើង​កាលពី​យប់មិញ​គឺ​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់​។​

    Arsenal បានធ្វើ​ការប្រកួត FA Cup ជើង​ទី​ពីរ​ជាមួយ​ក្រុម Hull បន្ទាប់ពី​ស្មើ​កាលពី​ជើង​ទីមួយ ហើយ​យើង​ដឹង​ហើយ​ថា​ជ័យជម្នះ​តែម្តង​អាចធ្វើឱ្យ​កំហឹង​របស់​ក្រុម​អ្នកគាំទ្រ​កាត់បន្ថយ​បាន​ខ្លះៗ​។​

​    ប្រសិនបើ​ពួកគេ​ចាញ់​យប់មិញ​នេះ យើង​នឹង​ឃើញ​ក្រុម​របស់លោក Arsene Wenger បន្ត​ភាព​មិនដែល​ឈ្នះ​របស់ខ្លួន​ប្រាំមួយ​ប្រកួត​ជាប់​គ្នា​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៨ មក ប៉ុន្តែ​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Theo Walcott និង Olivier Giroud បានធ្វើឱ្យ​ក្រុម​យកឈ្នះ​នៅ​ទឹកដី KC ក្នុង​លទ្ធផល ៤-០​។​

    ​សម្រាប់​ប្រិយមិត្ត​ជាច្រើន លទ្ធផល​នេះ​គឺ​គ្រាន់តែ​ជា​ភារកិច្ច​មួយ​ប៉ុណ្ណោះ និង​សម្រាប់​ប្រិយមិត្ត​ជាច្រើន​ផ្សេងទៀត បាន​ងាក​មក​ផ្តោតលើ​ការប្រកួត​ជាមួយ Watford នៅ​ថ្ងៃអាទិត្យ​នេះ​វិញ​ក្នុង​វគ្គ ១/៤​។​

​    ប៉ុន្តែ​បើទោះជា​ពួកគេ​បានឈ្នះ​ក៏ពិតមែន ក៏​ក្រុម​អ្នកគាំទ្រ​មួយចំនួន​នៅតែ​មិន​ពេញចិត្ត​ចំពោះ​លោក Wenger និង​បាន​លើក​បដា​ថា "​លោក Arsene អើយ​! អរគុណ​សម្រាប់​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​ប៉ុន្តែ​វា​ដល់ពេល​សម្រាប់​និយាយ​ពាក្យ​លា​ហើយ​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់