អាហារ ៧ មុខល្អបំផុតសម្រាប់សុខភាពក្រលៀន ដោយជួយលៀងសម្អាតនិងបន្សុទ្ធជាតិពុលថែមទៀត

តើអ្នកសម្អាតនិងថែទាំក្រលៀនរបស់អ្នកយ៉ាងដូចម្តេច? ជាការពិត របៀបថែទាំវាគឺដូចគ្នាទៅនឹងរបៀបដែលអ្នកថែទាំសុខភាពជារួមដែរ គឺតាមរយៈជម្រើសនៃការរស់នៅនិងរបបអាហារ។ ឥរិយាបថដែលនាំឱ្យមានសុខភាពល្អគឺផឹកទឹកឱ្យច្រើន ធ្វើលំហាត់ប្រាណ និងពិសាអាហារដែលមានតុល្យភាព ជាមួយកម្រិតល្មមនៃជាតិខ្លាញ់ ប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ និងកាប៊ូនអ៊ីដ្រាត ដែលល្អសម្រាប់រាងកាយ។ 

ដូច្នេះ អាហារដែលល្អដល់សុខភាពក្រលៀនក៏មានដូចគ្នាដែរ ហើយមានតែអាហារ ៧ មុខដូចខាងក្រោមនេះទេ ដែលល្អបំផុត៖

១. ប៉ោម
ប៉ោមជាប្រភពនៃជាតិហ្វាយបឺ ដែលល្អសម្រាប់កម្ចាត់ជាតិពុលចេញពីក្រលៀន។ ប៉ោមក៏ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល និង ការរលាកផងដែរ។

២. ផ្លែឈើត្រកូល បឺរី
បឺរីផ្ទុកទៅដោយសារធាតុគីមីធម្មជាតិនិងសារធាតុអង់ទីអុកស៊ីដង់ ដែលជួយទប់ស្កាត់ការបំផ្លាញកោសិការបស់ក្រលៀន។

៣. ខ្ទឹមស
ខ្ទឹមសមានប្រសិទ្ធភាពព្យាបាលជំងឺក្រលៀន ដោយសារវត្តមាននៃសារធាតុប្រឆាំងរលាក ប្រឆាំងបាក់តេរី និង គុណសម្បត្តិប្រឆាំងផ្សិត ដែលទាំងអស់នេះសុទ្ធសឹងជាសារធាតុដែលជួយលាងសម្អាតក្រលៀនយ៉ាងអស្ចារ្យ។ 

៤. ខ្ញី
ខ្ញីត្រូវបានប្រើសម្រាប់ធ្វើជាឱសថរាប់ពាន់ឆ្នាំមកហើយ។ ក្នុងចំណោមគុណសម្បត្តិព្យាបាលទាំងនោះ ខ្ញីក៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលមេរោគក្នុងក្រលៀនផងដែរ។ សារធាតុ Gingerols ក្នុងខ្ញីគឺមានតួនាទីទប់ស្កាត់ការរីករាលដាលនៃបាក់តេរីនៅក្នុងក្រលៀន។ 

៥. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងគឺផ្ទុកទៅដោយសារធាតុហ្វូលេត វីតាមីនC វីតាមីនK ជាតិហ្វាយបឺ និងសារធាតុគីមីធម្មជាតិជាច្រើនទៀត ដែលជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយសម្ពាធនៅក្នុងក្រលៀន ប្រឆាំងនឹងរលាក និងរក្សាកម្រិតតុល្យភាពជាតិស្ករនៅក្នុងឈាម។ 

៦. ឪឡឹក
ឪឡឹកផ្តល់នូវការបំពេញជាតិទឹកក្នុងខ្លួន និងសម្បូរទៅដោយសារធាតុប្រឆាំងរលាកនិងអង់ទីអុកស៊ីដង់។ ឪឡឹកក៏ជួយសម្អាតក្រលៀន ប្លោកនោម និងឈាមផងដែរ។ 

៧. ម្ទេសហាវ៉ៃក្រហម
ម្ទេសនេះផ្ទុកទៅដោយសារធាតុហ្វូលេត វីតាមីនC វីតាមីនB6 និងហ្វាយបឺ ដែលជួយរក្សាលំហូរឈាមបានល្អ និងជួយដល់ការរំលាយអាហារ ហេតុដូច្នេះនឹងជួយការពារក្រលៀនឱ្យមានសុខភាពល្អក៏ដូចជាទប់ស្កាត់ជំងឺខ្សោយក្រលៀនផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab