មូលហេតុ៣យ៉ាងដែលទំពាំងបាយជូរក្រៀមជាឱសថអស្ចារ្យដើម្បីបន្សាបជាតិពុលក្នុងថ្លើមដោយសារសុរា

ថ្លើមរបស់អ្នក គឺជាសរីរាង្គសំខាន់បំផុតមួយក្នុងរាងកាយ។ វាជួយរំលាយអាហារ និងគ្រប់គ្រងតុល្យភាពជាតិកូឡេស្ដេរ៉ុល និងស្ករ ជំរុញដល់ប្រព័ន្ធភាពស៊ាំ និងច្រោះជាតិពុលចេញពីឈាម។ ហើយសំណាងល្អ ថ្លើមគឺជាសរីរាង្គរឹងមាំបំផុត ហើយវាអាចព្យាបាលរបួសដោយខ្លួនវាបានទៀតផង។ ប្រសិនបើការបន្សាបជាតិពុលពីថ្លើមកំពុងស្ថិតនៅក្នុងចិត្តរបស់អ្នក ទំពាំងបាយជូរកៀមអាចសង្គ្រោះថ្លើមរបស់អ្នកបាន។

យើងដឹងហើយថាទំពាំងបាយជូរក្រៀមមានរសជាតិផ្អែម ប៉ុន្ដែមិនអាក្រក់សម្រាប់ថ្លើមនោះទេ។ វាគឺជាប្រភពសារធាតុចិញ្ចឹមដូចជាកាល់ស្យូម ជាតិដែក ប៉ូតាស្យូម ផូស្វ័រ ស័ង្កសី វីតាមីនចម្រុះ។ ហើយមូលហេតុបីខាងក្រោម ដែលអ្នកគួរទុកចិត្តទំពាំងបាយក្រៀមក្នុងការលៀងសម្អាត និងការពារថ្លើមរបស់អ្នក។

១. អាចទប់ទល់នឹងការខូចខាតដោយរ៉ាឌីកាល់សេរីដោយសារប្រភពអង់ទីអុកស៊ីដង់នៅក្នុងទំពាំងបាយជូរក្រៀម។

២. អាចការពារប្រឆាំងនឹងផលប៉ះពាល់នៃគ្រឿងស្រវឹងដោយសារវត្តមានវីតាមីនចម្រុះក្នុងទំពាំងបាយជូរក្រៀម។

៣. និងអាចទប់ទល់នឹងការបន្ថែមអាហារដែលបង្កគ្រោះថ្នាក់ ដោយសារការរួមបញ្ចូលគ្នារវាងវីតាមីន C និងសារធាតុអង់ទីអុកស៊ីដង់៕

adverise with khmeread

អ្នកនឹងចូលចិត្ត