ឃាត់នាយករងសាលាភាសាអង់គ្លេស​ រំលោភកូនសិស្សឯងសម្រេច២លើក

​ភ្នំពេញ ៖ បុរសជានាយករងសាលាភាសាអង់គ្លេសត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកនៅក្នុង «សាលាភាសាសាស្ត្រ» ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ​ បន្ទាប់ពីទទួលពាក្យបណ្តឹងពីអាណាព្យាបាលសិស្សស្រីអាយុ១៥ឆ្នាំម្នាក់ថា​ បានលួងលោមចាប់រំលោភបានសម្រេច២លើករួចមក។ 

​ប៉ូលិសនិយាយថា​ ក្មេងស្រីរងគ្រោះឈ្មោះ ញ.ស.ណ. អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ចិន មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង​៥ និង៤០នាទីល្ងាច ក្មេងស្រីរងគ្រោះ កំពុងតែ រៀនភាសាអង់គ្លេសនៅសាលាឯកជនឈ្មោះ «សាលាភាសាសាស្ត្រ» ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ពេលនោះជនសង្ស័យ ដែលជានាយករងសាលាភាសាអង់គ្លេសខាងលើ បានបបួលក្មេងស្រីរងគ្រោះទៅដើរលេង រួចក្មេងស្រីរងគ្រោះក៏យល់ព្រម ហើយជនសង្ស័យក៏បានបើកម៉ូតូ ជិះឌុបគ្នាតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង​។ 

​លុះពេលទៅដល់ផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យក៏បានបើកម៉ូតូឌុបក្មេងស្រីរងគ្រោះចូលទៅជួលបន្ទប់ (មិនចាំលេខដេក) ហើយនិយាយលួងលោមក្មេងស្រីរងគ្រោះថា​ «បងស្រលាញ់អូនឯង ចង់បានខ្លួនប្រាណអូនឯង»  រួចក៏បានធ្វើសកម្មភាពចាប់សម្រាតខោអាវ ចេញអស់ហើយរំលោភសេពសន្ថវៈបាន សម្រេចមួយលើក រួចនិយាយគំរាមក្មេងស្រីរងគ្រោះថា «ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃឱ្យសោះ» ។ 

​រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២​ និង១៥នាទី​​​​​ ជនសង្ស័យបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះ ឱ្យទៅជួយរៀបចំអ៊ីវ៉ា់ន់នៅក្នុងសាលាខាងលើ​។ ពេលក្មេងស្រីរងគ្រោះទៅដល់ជនសង្ស័យ ក៏បាននាំចូលក្នុងបន្ទប់ការិយាល័យ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះបានសម្រេចមួយលើកទៀត ហើយបាននិយាយគំរាមក្មេងស្រីរងគ្រោះដូចខាងលើដដែល។ 

​បន្ទាប់មកនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង៤ និង៣០នាទីល្ងាច ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យឃើញក្មេងស្រីរងគ្រោះមានសភាពស្ងៀមស្ងាត់ សម្ងំតែក្នុងបន្ទប់ និងបាននិយាយប្រាប់បងៗថាចង់តែស្លាប់ ទើបក្រុមគ្រួសារបាននាំគ្នាលួងលោមសួរនាំ ហើយក្មេងរងគ្រោះក៏ បានប្រាប់រឿងរ៉ាវខាងលើដល់ ឪពុកម្តាយ និងក្រុមគ្រួសារឱ្យបានដឹងរឿងហេតុខាងលើតែម្តង។ 

​ប៉ូលិសបន្តថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបឈ្មោះ ស៊ុន ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ នៅវេលាម៉ោង០៩ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ  រួមនិងវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ  និងទូរស័ព្ទដៃម៉ាកណូគា ចុចពិលពណ៌ក្រហមលាយខ្មៅ មកសាកសួរនៅ ប៉ុស្តិ៍រដ្ឋបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab