បុរសម្នាក់បានយកសាំងចាក់ដុតសម្លាប់ខ្លួននៅលើផ្ទះ​ ក្រុមគ្រួសារជួយមិនទាន់

​តាកែវ​ ៖​​ មានករណីធ្វើអត្តឃាតមួយកើតឡើង​ ដោយជនរងគ្រោះបានយកសាំងចាក់ទៅលើខ្លួន​ រួចកេះដែកកេះដុតសម្លាប់ខ្លួន​នៅលើផ្ទះ​  បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៨​ ខែមិនា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៤និង៤៥នាទី​ នៅភូមិចង្កើប​ ឃុំកំពែង​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​​។ 

​ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ ទៀង​ ឈឿន​ ភេទប្រុស​ អាយុ៥០ឆ្នាំ​ រស់នៅភូមិឃុំ​ កើតហេតុខាងលើបានយកសាំងចាក់ទៅលើខ្លួន​ រួចកេះដែកកេះដុតសម្លាប់ខ្លួន​នៅលើផ្ទះ​ ភ្លាមនោះក្រុមគ្រួសារបានឃើញ​ ក៏បានជួយពន្លត់​ ហើយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ​​។ ប៉ុន្តែដល់ពាក់កណ្ដាលផ្លូវក៏ដាច់ខ្យល់ស្លាប់តែម្ដង។ ជនរងគ្រោះជាមនុស្សស្រវឹងខួប​ និងព្យាយាមលេបថ្នាំសម្លាប់ខ្លួនជាញឹកញាប់។ 

​ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ូលិសស្រុក​ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពែង​ លោកមេភូមិ​ លោកមេឃុំគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុ​ ធ្វើការពិនិត្យលើសាកសព​ ឃើញថាជនរងគ្រោះពិតជាបានធ្វើអត្តឃាត​ យកសាំងចាក់ដុតសម្លាប់ខ្លួនពិតប្រាកដមែន។ បន្ទាប់មកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab