adverise with khmeread 1.barcelona

កីឡដ្ឋានបាល់ទាត់ធំជាងគេទាំងដប់លើលោក

១០. កីឡដ្ឋាន The San Siro (Milan) ប្រទេសអ៊ីតាលី​      
កីឡដ្ឋានបាល់ទាត់ San Siro ជាកីឡដ្ឋានបាល់ទាត់ដែលអាចផ្ទុកចំនួនអ្នកទស្សនា 80,000នាក់ របស់ក្លឹបយក្សទាំងពីរក្នុងទីក្រុង Milan គឺ Internazionale​ និង AC Milan ។

៩.​ កីឡដ្ឋាន Estadio Monumental “U” (Lima) ប្រទេសប៉េរូ
កីឡដ្ឋានបាល់ទាត់ Estadio Monumental “U” គឺជាកីឡដ្ឋានបាល់ទាត់ធំជាងគេទីបីនៃតំបន់អាមេរិកខាងត្បូង។ កីឡដ្ឋានរបស់ក្លឹប Universitario de Deportes នេះអាចផ្ទុកចំនួនអ្នកទស្សនា ៨០.០០០ នាក់ និងទុកសម្រាប់ធ្វើជាម្ចាស់ផ្ទះរបស់ក្រុមជំរើសជាតិប៉េរូ​។

៨. កីឡដ្ឋាន Westfalenstadion (Dortmund) ប្រទេសអាល្លឺម៉ង់
កីឡដ្ឋានបាល់ទាត់ Wetsfalenstadion គឺជាកីឡដ្ឋានបាល់ទាត់ធំជាងគេក្នុងប្រទេសអាល្លឺម៉ង់។ កីឡាដ្ឋាននេះអាចផ្ទុកចំនួនអ្នកទស្សនា ៨០.៦៦៧ នាក់ ដែលជាកម្មសិទ្ធិរបស់ក្លឹប Borussia Dortmund ហើយកីឡាដ្ឋាននេះក៏ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាម្ចាស់ផ្ទះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ។

៧. កីឡដ្ឋាន Bernabeu (Madrid) ប្រទេសអេស្ប៉ាញ
ទឹកដីរបស់ក្លឹបយក្សក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga អធិរាជស Real Madrid គឺជាកីឡដ្ឋានបាល់ទាត់ដែលធំជាងគេទីប្រាំពីរក្នុងពិភពលោក។ កីឡដ្ឋាននេះអាចផ្ទុកចំនួនអ្នកទស្សនា ៨៥.៤៥៤ នាក់។


 
៦. កីឡដ្ឋាន Azadi Stadium (Tehran) ប្រទេសអ៊ឺរ៉ង់      
កីឡដ្ឋានបាល់ទាត់ Azadi Stadium គឺជាកីឡដ្ឋានបាល់ទាត់ធំជាងគេក្នុងតំបន់មជ្ឈិមបូព៌ា។​ កីឡាដ្ឋាននេះជាទឹកដីនៃក្រុមជំរើសជាតិអ៊ឺរ៉ង់ ហើយក៏ជាទឹកដីរបស់ក្លឹប Esteghlal និង
Persepolis ដែលអាចផ្ទុកចំនួនអ្នកទស្សនាបាន ៨៤.៤១២ នាក់។

៥. កីឡដ្ឋាន The Borg El Arab (Cairo) ប្រទេសអេហ្សីព
កីឡដ្ឋានបាល់ទាត់ The Borg El Arab អាចផ្ទុកចំនួនអ្នកទស្សនា ៨៦.០០០ នាក់ និងជាកីឡដ្ឋានបាល់ទាត់ធំជាងគេទីពីរក្នុងទ្វីបអាហ្រ្វិក។​ កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងជាផ្នែកមួយក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ ២០១០។

៤. កីឡដ្ឋាន Wembley Stadium (London) ចក្រភពអង់គ្លេស
កីឡដ្ឋានបាល់ទាត់ Wembley មានអាយុកាលកាន់តែចាស់ហើយចាប់តាំងពីបានបើកទ្វារដំបូងក្នុងសតវត្សទី ១៩។  កីឡដ្ឋានត្រូវបានសង់ឡើងវិញយ៉ាងប្រណិតក្នុងឆ្នាំ ២០០៧
ដែលអាចបំពេញនូវតម្រូវការសម្រាប់អ្នកទស្សនាចំនួន ៩០.០០០ នាក់សម្រាប់ការប្រកួតក្នុងទឹកដីរបស់អង់គ្លេស។

៣. កីឡដ្ឋាន FNB Stadium (Johannesburg) អាហ្រ្វិកខាងត្បូង
កីឡដ្ឋានបាល់ទាត់ FNB គឺជាកីឡដ្ឋានបាល់ទាត់ធំជាងគេក្នុងទ្វីបអាហ្រ្វិក និងត្រូវបានជួសជុលរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ ២០១០ ដែលអាចផ្ទុកចំនួនអ្នកទស្សនា ៩៤.៧៣៦ នាក់។ កីឡដ្ឋាន FNB ជាទឹកដីរបស់ក្រុមជំរើសជាតិអាហ្រ្វិកខាងត្បូង និង ក្លឹបបាល់ទាត់ Kaizer Chiefs។

២. កីឡដ្ឋាន Stadio Azteca (Mexico City) ប្រទេសម៉ិកស៊ិក
កីឡដ្ឋានបាល់ទាត់ Stadio Azteca​ ជាកីឡដ្ឋានដែលខ្ពស់ជាងទីក្រុងម៉ិកស៊ិក។ កីឡដ្ឋាន Stadio Azteca របស់ក្រុមជម្រើសជាតិម៉ិកស៊ិកជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានធំៗក្នុងពិភពលោក ដែលអាចផ្ទុកអ្នកទស្សនាចនួន ៩៥.៥០០ នាក់។

១. កីឡដ្ឋាន Camp Nou (Barcelona) ប្រទេសអេស្ប៉ាញ
រាល់ជំនួបក្រៅផ្ទះ ក្រុមភ្ញៀវតែងតែមានការភិតភ័យ នៅពេលដែលបានប៉ះ Barcelona ក្នុងទឹកដី Camp Nou ដែលផ្ទុកអ្នកទស្សនាបានដល់ទៅចំនួន ៩៩.៧៨៦ នាក់។​ ជាមួយនឹងចំនួននេះ កីឡដ្ឋាន Camp Nou ត្រូវបានចាត់ទុកជាកីឡដ្ឋានបាល់ទាត់ធំជាងគេក្នុងពិភពលោក៕ 

adverise with khmeread

មតិយោបល់