adverise with khmeread 302c7bd800000578 3482184 image a 15 1457446645163

Star Wars: The Force Awakens និង Deadpool នាំមុខគេ​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ MTV

​ខ្សែភាពយន្ត​រឿង Star Wars: The Force Awakens គឺ​កំពុងតែ​ស្ថិត​ជា​បេក្ខភាព​នាំមុខគេ​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​របស់​ទូរទស្សន៍ MTV នា​ខែ​ក្រោយនេះ​។​

​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត​មួយ​នេះ​នឹងត្រូវ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​ល្បីៗ​មួយចំនួន​ផ្សេងទៀត​ដូចជា រឿង Deadpool, រឿង Jurassic World, រឿង Avengers: Age of Ultron និង​ខ្សែភាពយន្ត​រឿង Straight Outta Compton ដើម្បី​ក្លាយជា​ម្ចាស់​គ្រង​ពានរង្វាន់​ខ្សែភាពយន្ត​ល្អ​ដាច់​ប្រចាំឆ្នាំ​។

MTV បានប្រកាស​តែងតាំង​ខ្សែភាពយន្ត​ទាំងនេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​សម្រាប់​ខួប​លើក​ទី ២៥ នៃ​កម្មវិធី​ប្រគល​ពានរង្វាន់​របស់​ពួកគេ ដែល​នឹងត្រូវ​ចាក់ផ្សាយ​នៅ​ថ្ងៃ ១០ ខែមេសា​តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់​នៅក្នុង​កម្មវិធី Snapchat ជា​លើកដំបូង​សម្រាប់​ពានរង្វាន់​ថ្នាក់ជាតិ​របស់​អាមេរិក​ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នាពេលខាងមុខ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់