ប្រធានក្រុមហ៊ុន Warner Bros. លាលែងពីតំណែង បន្ទាប់ពីបែកធ្លាយរឿងអាស្រូវផ្តល់តំណែងតួឯកដល់តារាស្រីអង់គ្លេសជាថ្នូរនឹងការរួមភេទ

ប្រធានក្រុមហ៊ុន Warner Bros. បានចុះចេញពីតំណែង បន្ទាប់ពីរបាយការណ៍អះអាងថាលោកបានសន្យាទុកកន្លែងឱ្យតួសម្ដែងស្រីអង់គ្លេសម្នាក់ជាថ្នូរនឹងការរួមភេទ។

លោក Kevin Tsujihara បានលាលែងពីតំណែងដោយលួចលាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងអំពីទំនាក់ទំនងរបស់គាត់ជាមួយនាង Charlotte Kirk ។

នាយកប្រតិបត្តិក្រុមហ៊ុន WarnerMedia លោក John Stankey បាននិយាយថា "វាគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ក្រុមហ៊ុន WarnerMedia, Warner Bros. , បុគ្គលិក និងដៃគូរបស់យើងសម្រាប់ Kevin ដើម្បីចុះចេញពីតំណែងជាប្រធាន និងនាយកប្រតិបត្តិរបស់ Warner Bros. " ។

"លោក Kevin បានចូលរួមចំណែកយ៉ាងធំធេងចំពោះជោគជ័យរបស់ស្ទូឌីយ៉ូក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ហើយសម្រាប់រឿងនេះយើងសូមអរគុណគាត់។ លោក Kevin ទទួលស្គាល់ថា កំហុសរបស់គាត់មិនស្របតាមការរំពឹងទុកនៃការដឹកនាំរបស់ក្រុមហ៊ុន ហើយអាចប៉ះពាល់ដល់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តទៅមុខទៀត"។

ការចាកចេញរបស់គាត់បានកើតឡើងនៅពេលដែលតារាស្រីនាង Kirk វ័យ ២៦ ឆ្នាំបានសារភាពថានាងពិតជាមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងផលិតករអាយុ ៥៤ ឆ្នាំនេះពិតមែន ដោយនិយាយថារឿងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៤ បន្ទាប់ពីយប់មួយផឹកស្រាជាមួយនឹងគ្នា។

យោងតាមរបាយការណ៍ The Hollywood Reporter ជាអ្នកទម្លាយដំណឹងនេះកាលពីថ្មីៗក្នុងខែនេះថា Tsujihara និង Kirk បានផ្ញើសារគ្នាទៅវិញទៅមកក្នុងឆ្នាំ ២០១៤ ដែលគាត់នឹងជួយនាងឱ្យមានតំណែងមួយក្នុងភាពយន្តក្នុងពេលជាមួយគ្នាដែលពួកគេមានទំនាក់ទំនងផ្លូវភេទ។

ក្រោយមកក្នុងឆ្នាំ ២០១៦ នាងបានបង្ហាញខ្លួនក្នុងរឿង How to Be Single និង ២ ឆ្នាំក្រោយមកក៏មានមុខក្នុងរឿង Ocean's 8៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab