ស្រវឹងរថយន្តបុករះម៉ូតូ២គ្រឿងរបួស២នាក់នៅសង្កាត់ព្រែកថ្មី​

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃទី​១៨ ខែមិនា​ ឆ្នាំ​២០១៩ វេលាម៉ោង៧ និង៣០នាទីយប់ត្រង់ចំណុចមុខផ្ទះលេខ ១៦៨អា​ ផ្លូវលេខ៣៦៩ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ រវាងរថយន្តនិងម៉ូតូ២គ្រឿង​ បណ្តាលឱ្យមនុស្ស២ នាក់រងរបួស។

​ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាកគាពណ៌សពាក់ស្លាកលេខភ្នំពេញ 2I-6674 បើកបរដោយឈ្មោះ វ៉ិនសុផល ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិដីក្រហម ឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ បើកបរតាមបណ្ដោយផ្លូវ ៣៦៩ពីត្បូងទៅ ជើង។

​លុះដល់ចំណុចកើតហេតុខាងលើក៏បុកជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FH-5323 បើកបរដោយឈ្មោះ ម៉ែន សារុំ ភេទប្រុស អាយុ៣៨​ឆ្នាំ មុខរបរបើកបររថយន្ត (រងរបួសធ្ងន់) ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរតាមផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងជិះតែម្នាក់ឯងប៉ុណ្ណោះ។ 

ក៏ត្រូវរថយន្តបានបើកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកធូដេពណ៌ទឹកក្រូចស្លាកលេខភ្នំពេញ 1DD-7103 បើកបរដោយឈ្មោះ ម៉ី សុវណ្ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះលេខ ១១០ ផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បើកបរក្នុងទិសដៅពីជើងទៅត្បូងម្នាក់ បណ្តាលឱ្យរបួស​។ 

ប៉ូលិសបន្តទៀតថា គ្រោះថ្នាក់នេះបណ្តាលឱ្យខូចខាតម៉ូតូ ២គ្រឿងរបួសធ្ងន់ដែលបើកម៉ូតូហុងដាសេ១២៥ និងម្នាក់ទៀតរបួសស្រាលបើកម៉ូតូ today កំពុងសម្រាកនៅមន្ទីរពេទ្យ។ បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងនិងរថយន្តបានប្រគល់ឱ្យប៉ូលិសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។ ដោយឡែកអ្នកបើកបររថយន្តបើកបរលឿនធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នស្ថិតក្នុងសភាពស្រវឹងមានជាតិអាកុល 0,65 មីលីក្រាមក្នុងមួយលីត្រខ្យល់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab