​ខេមរៈ សិរីមន្ត កំពុង​កាក់កប​មុខ​ជំនួញ​ដីធ្លី​

​    ​ភ្នំពេញ​-​តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែ​ក្លាយជា​អ្នកជំនួញ​ដីធ្លី យ៉ាង​ពេញទំហឹង ក្រោយពេល​ប្រឡូក​ជំនួញ​ដី​យ៉ាង​ជោគជាំ​បាន​មួយរយៈ​ធំ​។ ជា​បន្ត​តារាចម្រៀង​នេះ បាន​ចាប់យក​ជំនួញ​នេះ​យ៉ាង​ពេញទំហឹង តែម្តង ពេលដែល​លោក​បានធ្វើ​សន្និសីទកាសែត​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ មីនា ២០១៩​។ 

​      កំពូល​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ ត្រូវបាន​គេ​ប្រកាសថា មាន​សិទ្ធិ​យ៉ាង​ពិសេស​ជាង​ម្ចាស់​គម្រោង​ផ្សេងទៀត ក្នុងការ​វិនិយោគ និង​អ្នកទិញ​ក្នុង​គម្រោង​ទាំងមូល ខណៈដែល​អ្នកទិញ​ដីធ្លី​ក្នុង​គម្រោង​ដែល​លោក​ប្រកា​សលក់​ក្រោយ​វេទិកា​សន្និសីទ​នេះ ក៍​នឹង​ឱកាស​ចំណេញ​ច្រើនតែ​ក្នុង​រយៈពេល​ខ្លី ដោយសារតែ​ទីតាំង​ដែល​លោក​ធ្វើការ​វិនិយោគ​ជា​តំបន់​សក្កា​នុព​ល ប៉ុន្តែ​តម្លៃ និង​លក្ខ​ណ្ឌ​ទិញដូរ អំណោយផល​។​

​    ​ជាមួយនឹង​ការទទួល​សិទ្ធិ​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ កំពុង​ធ្វើអោយ​លោក ខេមរៈ សិរីមន្ត ក្លាយជា​តារា​ល្បីល្បាញ​តែ​ម្នាក់ ដែលមាន​គម្រោង​វិនិយោគ​ជាមួយ​ក្រុម​ហ៑ុន​ធំ​គឺ China Poipet Satellite City និង​ក្លាយជា​តារា​នាំមុខ​លោក​ព្រាប សុវត្ថិ ដែល​នៅត្រឹម​ជា​ដៃគូ​លក់​ដី​ឡូ​តិ៍​របស់ លោក​ឩ​ក​ញ៉ា ឡេង ណា​វ៉ា​ត្រា នៅឡើយ ក្នុងពេលដែល​លោក ព្រាប សុវត្ថិ ចេញ​បើក​ជំនួញ​ដីធ្លី​បាន​មុន តែ​លោក ខេមរៈ សិរីមន្ត បែរជា​បោះជំហាន​លឿន​ជាង​។​

​    ​លោក ខេមរៈ សិរីមន្ត និយាយថា ចាប់ពី​ថ្ងៃនេះ​តទៅ លោក​ប្រកាស​លក់​គម្រោង​ដែល​បានទទួល​សិទ្ធិ ប្រមាណ​តារា​ជាង​១០​ហិតា នៅក្នុង​តំបន់​ប៉ោយប៉ែត ដោយ​លោក​នឹង​វិនិយោគ​ជា​គម្រោង​ពុះ​ដី​ឡូ​តិ៍ និង​គម្រោង​ជាច្រើន​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ប៉ោយប៉ែត​។   លោក​បន្តថា​ខ្លួន​អាទិភាព​ពិសេស​លើ​គម្រោង​វិនិយោគ​នេះ ជាង អ្នកវិនិយោគ​ផ្សេងទៀត ដោយនៅ​ក្នុងនោះ គឺ​លោក​អាច​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គម្រោង​មេ​ដូចជា ទឹក ភ្លើង ផ្លូវ​ដែល​នៅក្នុង​គម្រោង​មេនោះ ដោយ​រាប់ទាំង​អាគារ​ខុន​ដូរ មន្ទីរពេទ្យ សាលារៀន​អន្តរជាតិ និង​តំបន់​សេដ្ឋកិច្ច​ពិសេស បណ្ដុំ​រោងចក្រ និង​កាស៊ីណូ​ដែលមាន​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​វែង ដែល​សុទ្ធតែជា​ផែនការមេ​របស់​គម្រោង​ទាំងមូល​នោះ​ផង​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab