អាវុធហត្ថខេត្តកោះកុងបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

     កោះកុង​ ៖ ​កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការនាថ្ងៃទី១៨មីនាឆ្នាំ២០១៩​ បន្ទាប់ពីកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ចាការរង កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចសួនច្បារមុខសាលាខេត្ត ស្ថិតនៅភូមី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នានៅវេលាម៉ោង១០និង ៤៥ នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ។ 

​     មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ០៤ នាក់រួមមាន ១-ឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ មានទីលំនៅសព្វថ្ងៃភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង , ២-ឈ្មោះ បុល ប៊ុនឆេង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង,៣-ឈ្មោះ សាត សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅសព្វថ្ងៃភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និង៤-ឈ្មោះ ហាក់ ចេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅសព្វថ្ងៃភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

​      វត្ថុតាងចាប់យកមានញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់, យ៉ាម៉ា wy ចំនួន០១គ្រាប់, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ០៥គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងលោហៈធាតុពណ៌ទង់ដែងមួយខ្សែ។

​      ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី១៨មីនា​ តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab