adverise with khmeread Untitled 1

ក្រុមហ៊ុន Valentino ប្រឈម​កំហឹង​ទស្ស​និជ​ន​ដោយ​ជ្រើស​តារា​បង្ហាញ​ម៉ូត​ក្មេង​ល្ហក់​ឱ្យ​ដើរ​លើ​ឆាក​ទាំង​លេច​ក្បាល​សុដន់​

តារា​បង្ហាញ​ម៉ូត​ដ៏​ក្មេងខ្ចី​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល នៅពេលដែល​នាង​បាន​ដើរកាត់​ឆាក​កម្មវិធី​បង្ហាញ​ម៉ូត Paris Fashion Week នៅ​ទិវា​សិទ្ធិនារី​ម្សិលមិញ​នេះ ជាមួយនឹង​ដើមទ្រូង​ទទេ​ស្អាត​គ្មានអ្វី​បិទបាំង​បន្តិច​ឡើយ​។​

​ក្មេងស្រី​ដែល​បានបង្ហាញ​ខ្លួន​ជាមួយនឹង​អាជីព​ដ៏​ក្មេងខ្ចី​រូបនេះ​បាន​ដើរ​ម៉ូត​ឱ្យ​ក្រុមហ៊ុន​ឆ្នៃ​ម៉ូត​សម្លៀកបំពាក់ Valentino នៅក្នុង​ឈុត​រ៉ូ​ប​ដ៏​ស្តើងរ​ហៀក​និង​មាន​តុបតែង​គ្រឿងអលង្ការ​អង្កាំ ជាមួយនឹង​គំនូរ​ម៉ូត​ពពក ហើយ​ដើមទ្រូង​របស់​នាង​បាន​លេច​ចេញមក​ឃើញច្បាស់​ក្រឡែត​។​

​ផ្ទះ​ម៉ូត​សម្លៀកបំពាក់​អ៊ីតាលី​មួយ​នេះ​បានជ្រើសរើស​ម៉ូត​សម្លៀកបំពាក់​ដែល​បានបង្ហាញ​សាច់​តារា​ម៉ូ​ដែល​ទាំងនោះ​ស្ទើរ​ទាំងស្រុង ជាមួយនឹង​ម៉ូត​ជាច្រើន​នៃ​សាច់​ក្រណាត់​ស្តើងៗ ហើយ​ដើម​ទ្រូ​របស់​ពួកគេ​ក៏​ស្ទើរតែ​បញ្ចេញ​មក​ស្ទើរ​ទាំងស្រុង​ដូចគ្នា​៕

adverise with khmeread

មតិយោបល់