ប៉ូលិសស្រុកកៀនស្វាយក្រសោបជនសង្ស័យ៧នាក់ជាមួយថ្នាំញៀនដ៏ច្រើន

ភ្នំពេញ​ ៖ ប៉ូលិសស្រុកកៀនស្វាយបានឃាត់ជនសង្ស័យ៧នាក់ក្នុងករណីជួញដូរចែកចាយ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ នាថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង  ១០ និង ៣០ នាទី​ នៅចំណុចកើតហេតុ៖ នៅចំនុចភូមិជ្រោយព្រីង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​។ 

​ប៉ូលិសនិយាយថា​  ជនសង្ស័យ៧នាក់រួមមាន៖ ១-ឈ្មោះគា មាន ភេទប្រុស អាយុ៤៤ឆ្នាំនៅភូមិព្រែកដូង២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ, ២-ឈ្មោះ មិត្ត ទូច (ហ៊ីង) ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ, ៣-ឈ្មោះ ក្រឹម ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ, ៤-ឈ្មោះ លី ឈៀងថេង (ទូច) ភេទប្រុស អាយុ33ឆ្នាំ នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ, ៥-ឈ្មោះ ជា សុខអាណា ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធរបស់ លីឈៀងថេង), ៦-ឈ្មោះ នាង ពៅ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មុខរបរមិនពិតប្រាកដ) និង៧-ឈ្មោះ ប៉ូត រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ នៅ ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (មុខរបរ)
មិនពិតប្រាកដ។

​វត្ថុតាងចាប់យករួមមាន ១- ម្ស៉ៅក្រាមពណីសថ្លាសង្ស័យជាសារធាតុញៀនចំនួនសរុប៣៤កពា្ចប់ (ធំ២.មធ្យម១.តូច៣១), ២.ម៉ូតូចំនួន៣គ្រឿង (ម៉ាក CUB ជ្រុងC50 គ្មានស្លាកលេខយ៉ាម៉ាហា សេរ៉ូសពណ៌ខ្មៅ គ្មានស្លាកលេខម៉ាក Hongda C125 គ្មានស្លាកលេខមានតែគ្រោង) ៣.ទូរស័ព្ទដៃចំនួន១៣គ្រឿងនិងសម្ភារៈវេចខ្ចប់ប្រើប្រាស់១ចំនួនទៀត។

​ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះសហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលកំពង់ស្វាយ និងប៉ុស្ដិ៍ឈើទាលល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យចំនួន០២ នាក់ ឈ្មោះ គា មាននិងឈ្មោះ មិត្ត ទូច (ហ៊ីង) នៅចំណុចកេងចោងហ៊ោង ជ្រោយព្រីង ជិះម៉ូតូ CUB ជ្រុង ពាក់ស្លាកលេខភ្នំពេញ 1V 03 96 ជិះមកយកសារធាតុញៀនពីឈ្មោះ ក្រឹម ចន្នី នៅភូមិព្រែកដូង២ ឃុំកំពុងស្វាយ។

​ក្រោយយកបានហើយជនសង្ស័យទាំង២ក៏ជិះម៉ូតូចេញមក ក៏ជួបសមត្ថកិច្ចល្បាតឃាត់ឆែកឃើញមានសារធាតុញៀន១កញ្ចប់តូច។

​បន្ទាប់ពីសួរនាំបូលិសបានបន្តទៅឃាត់ឈ្មោះ ក្រឹម ចន្នី ដកហូតបានសារធាតុញៀនចំនួន១កញ្ចប់តូចទៀត និងបន្តឆែកនៅផ្ទះរបស់ឈ្មោះ ក្រឹម ចន្នី រកឃើញសារធាតុញៀនចំនួន ២៤ កញ្ចប់ទៀត(ធំ២តូច២២កញ្ចប់) នៅចំណុចរានដាក់ជើងធូប(កុងម៉ា)។ 

​ពេលសាកសួរលើជនសង្ស័យឈ្មោះ ក្រឹម ចន្នី បានឆ្លើយសារភាពថាសារធាតុញៀន២កព្ចាប់ធំ ជារបស់ ឈ្មោះ លី ឈៀង ថេង (ទូច) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។​      

​ទទួលចម្លើយសារភាពពីឈ្មោះ ក្រឹម ចន្នី សមត្ថកិច្ចបានបង្កើតគណៈកម្មាការត្រួតពិនិត្យក្នុងលំនៅដ្ឋានរបស់ផ្ទះឈ្មោះ លី ឈៀងថេង រកឃើញវត្ថុតាងមានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់មធ្យម១តូច៧កញ្ចប់ ​ដបសម្រាប់ប្រើប្រាស់២ ដេកកេស ៦ ទូរស័ព្ទដៃ១២គ្រឿង (ចាស់) និងសម្ភារៈសម្រាប់វេចខ្ចប់១ចំនួនទៀត, ម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរ៉ូស ពណ៌ខ្មៅគ្មានស្លាកលេខ។

​បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួន ឈ្មោះ លី ឈៀងថេង និងប្រពន្ធមកសាកសួរនៅប៉ុស្ដិ៍រដ្ឋបាលកំពង់ស្វាយ។

​នៅចំពោះមុខសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ របស់ឈ្មោះលី ឈៀង ថេង សមត្ថកិច្ចបានបន្តឃាត់ខ្លួនឈ្មោះ ប៊ូច រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពឹតប្រាកដ និងឈ្មោះ នាង ពៅ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ  ដែលបានខលមកទូរស័ព្ទរបស់ឈ្មោះ លី ឈៀថេង ដើម្បីទិញសារធាតុញៀនយកទៅបន្តចែកចាយទៀត។

​ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចអ្វីដែលសមត្ថកិច្ចប៉ុស្ដិ៍ និងជំនាញបានរកឃើញប្រាកដមែន៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab