Arsenal គ្រោងបញ្ចប់កិច្ចសន្យាខ្ចីជើងហើយបញ្ចូន Danis Suarez ត្រឡប់ទៅក្លឹប Barcelona វិញ

        ក្លឹបកាំភ្លើងធំArsenal នឹង​បញ្ជូន​កីឡាករ Denis Suarez ត្រឡប់​ទៅ​ក្លឹប Barcelona ជាជាង​ព្យាយាម​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​នៅ​ដំណាច់​រដូវកាល​នេះ។

        ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បានចូល​រួម​ជាមួយ​ក្លឹបកាំភ្លើង​ធំ​ក្នុងកិច្ច​សន្យា​ខ្ចីជើង​កាលពីខែមករា​ ប៉ុន្តែ​ខកខាន​មិនបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ ហើយ​មិនទាន់​បាន​ចាប់ផ្តើម​ការ​ប្រកួត​នៅឡើយ​ទេក្រោម​ការ​ដឹកនាំ​របស់​លោក​Unai Emery ។

បច្ចុប្បន្ន ក្រុម Arsenal មិន​​ចង់​រក្សា​កីឡាករ​រូបនេះទៀតទេ ហើយ​កំពុង​ស្វែង​រក​មើល​គោលដៅ​ជា​ជម្រើស​ផ្សេង។ បើទោះបីជាលោក Emeryចង់ផ្តល់​ឱកាស​ឲ្យ​ Suarez បង្ហាញពី​តម្លៃ​របស់ខ្លួនក៏ដោយ​ ក៏ប៉ុន្តែ​លោកជឿថា អតីត​កិឡាករ​របស់ក្លឹប Villarreal រូបនេះមាន​ការ​លំបាក​ក្នុង​ការ​សម្របខ្លួន​ទៅនឹង​ឆាកជីវិត​នៅក្របខណ្ឌ EPL ។

        Suarez បានបង្ហាញមុខ​៦លើក​ក្នុងឋានៈជា​កីឡាករ​បម្រុង​សម្រាប់​ក្រុម Arsenal ដោយ​លេងបានត្រឹម​តែ៩៥​នាទី​ប៉ុណ្ណោះសរុបការប្រកួត​ទាំងអស់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab