Juventus ចង់ផ្តល់ឱកាសឲ្យ Alexis Sanchez មានច្រកចេញពី Man Utd

ក្លឹបយក្សអេស្ប៉ាញJuventus គ្រោង​ផ្តល់ឱកាសឲ្យកីឡាករ​ Alexis Sanchez មានច្រក​ចេញ​មួយ​ពី​ក្លឹប Man Utd ប៉ុន្តែ​លុះត្រាតែ​កីឡាករ​រូបនេះ​យល់​ព្រម​កាត់បន្ថយប្រាក់ឈ្នួល។

កីឡាករ​សញ្ជាតិ​ឈីលី​រូបនេះមាន​ការ​លំបាក​ ចាប់តាំងពី​ផ្ទេរពី​ពហុកីឡាដ្ឋាន Emirates Stadium មក​ចូល​រួម​ជាមួយ​ក្លឹប Man Utd​កាលពី​១៤​ខែកន្លងមក ខណៈ​បញ្ហា​របួស​បានញាំញី​ការរីកចម្រើន​របស់កីឡាករ​រូបនេះ​ជា​ញឹកញាប់។

Sanchez មាន​កិច្ច​សន្យា​លេង​រយៈ​ពេល​៥ឆ្នាំ​ជាមួយ Man Utdប៉ុន្តែទើបនឹង​រកបាន​២គ្រាប់ប៉ុណ្ណោះ​នៅរដូវកាល​នេះ។

ក្លឹប​ Juventus ​ចង់​យក​ Sanchez លេងជា​ដៃគូ​ជាមួយ​កីឡាករ Cristiano Ronaldo ប៉ុន្តែ​មានការ​រាំងស្ទះ​ដោយ​សារ​ប្រាក់​ឈ្នួល​ខ្ពស់ ៥០០.០០០ផោន​ក្នុងមួយសប្តាហ៍​របស់​ Sanchez ​នៅពហុកីឡាដ្ឋាន Old Trafford ។

        ក្លឹប Juventus បាន​ឯក​ភាព​ផ្តល់​ប្រាក់ឈ្នួល​ដល់Aaron Ramsey ជាអតីត​មិត្ត​រួម​ក្រុម Arsenal ដែលមានប្រាក់ឈ្នួល៤០០.០០០ផោន​ក្នុងមួយសប្តាហ៍ប៉ុន្តែ​​ Juventus ​មិន​អាច​ឆ្លើយ​តប​នឹង​ប្រាក់ឈ្នួល​បច្ចុប្បន្ន​របស់ Sanchez​ បានទេ​ ដូ   ច្នេះលុះត្រាតែកីឡាកររូបនេះយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលទើបមានឱកាសចូលរួមជាមួយក្លឹបនេះ

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab