adverise with khmeread 1

​ដំណើរ​ស្វែងរក MH370៖ ក្រុម​អ្នកស៊ើប​អង្កេត​នៅតែមាន "​ក្តីសង្ឃឹម​" ក្នុង​ថ្ងៃ​គម្រប់​ខួប ២ ឆ្នាំ​នៃ​ការបាត់​យន្តហោះ​ដ៏​អា​ថ៍កំ​បាំង​

​ប្រទេស​ម៉ាឡេស៊ី និង​អូស្ត្រាលី​បាន​អះអាងថា​ពួកគេ​នៅតែមាន "​ក្តីសង្ឃឹម​" ថា​យន្តហោះ MH370 នៅ​ទីបំផុត​នៅ​អំឡុង​ថ្ងៃ​ណាមួយ​នឹងត្រូវ​បាន​រកឃើញ ក្រោយពី​យន្តហោះ​មួយ​នេះ​បាន​បាត់​យ៉ាង​អា​ថ៍កំ​បាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។​

​យន្តហោះ​ដែល​បាត់ស្រមោល​នៅ​ចន្លោះ​ជើងហោះហើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ទៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ បាន​ឆក់យក​អ្នកដំណើរ​ចំនួន ២៣៩​នាក់ ទៅជា​មួយ​ដោយ​បាត់​ដំណឹង​សូន្យឈឹង​មកទល់នឹង​បច្ចុប្បន្ននេះ​។​

​ក្រុម​អ្នកស្វែងរក​ដែល​ដឹកនាំ​ដោយ​ប្រទេស​អូស្ត្រាលី​បាន​នឹង​កំពុងតែ​ព្យាយាម​បន្ត​រុករក​នៅក្នុង​តំបន់​មួយកន្លែង​ដែលមាន​ទំហំ ១២០.០០០ គីឡូម៉ែត្រ​ការ៉េ នៃ​ឈូង​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។​

​មានតែ​បំណែ​កមួយ​ដុំ​ប៉ុណ្ណោះ​ដែល​បាន​បញ្ជាក់ថា​ជា​បំណែក​នៃ​ផ្នែក​មួយ​របស់​ស្លាប​យន្តហោះ​ដែល​ត្រូវបាន​គេ​ហៅថា Flaperon ។ វា​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​កោះ Réunion ដោយ​បុរស​ម្នាក់​ដែល​បាន​ស្វែងរក​យន្តហោះ​មួយ​នេះ​ជា​លក្ខណៈ​បុគ្គល​កាលពីពេល​ថ្មីៗ​នេះ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់