ផលិតករវ័យក្មេង អះអាងថា រឿង «ឯណាខ្មោច» និងឆក់បានអារម្មណ៍អ្នកទស្សនាថាល្អមើល

    ភ្នំពេញ- ផលិតករវ័យក្មេង រ៉ូណាន់ ចាន់ណា ដែលធ្លាប់ទទួលការកោតសរសើរពីស្នាដៃកន្លងមក ពេលនេះបានមកបង្ហាញសាដៃថ្មីរបស់ខ្លួន តាមរយៈរឿង «ឯណាខ្មោច» ដែលលោករំពឹងថា និងមានអ្នកគាំទ្រយ៉ាងច្រើនក្រាស់ក្រែល ស្របពេលដែលរឿង មួយនេះ មានអ្នកចូលរួមសម្តែងសុទ្ធតែតារាល្បីៗ ក្នុងវិថីសិល្ប។ 

    រឿង «ឯណាខ្មោច» គឺជាស្នាដៃទី៧ របស់ផលិតករឆ្នើម ត្រូវបានសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃអង្គារ៍ ទី១៩ មីនា ២០១៩ នៅរោងកុន លេជិន អេឌិនហ្គាឌិន ក្រោមវត្តមានតារាសម្តែង ស្រីប្រុស និងតារាកំប្លែងជាច្រើនរូប។ 

    លោក រ៉ូណាន បានឲដឹងថា រឿង «ឯណាខ្មោច» លោកសម្រិតសម្រាំងខ្លាំងដើម្បីឆ្លើយតបជាមួយផលិតកម្មអិលឌី ដែលជឿទុកចិត្តសហការជាមួយលោកផ្តល់អោយលោកផលិត។ ជាពិសេសអិលឌី ជាផលិតកម្មល្បី ចំណែករឿង បញ្ចាំងគឺតួលេខអ្នកគាំទ្រ ចូលទស្សនាច្រើន។ ដូចនេះហើយលោកក៏ត្រូវការផលិតកដូចជាដឹកនាំការសម្តែង អោយល្អតបការអោយតម្លៃនេះវិញ។​

    លោក រ៉ូណាន អះអាងទៀតថា រឿង «ឯណាខ្មោច» មានចំនុចពិបាកពេលដឹក ព្រោះលោកត្រូវសម្តែងសាកល្បងអោយតួៗមើលប៉ុន្មានតួអង្គ ដូចមនុស្សឆ្កួតម្នាក់ចឹងផ្លាស់ប្តូររហូត ដើម្បីអោយតួយល់ ហើយឆាប់ថតត្រូវតាមអ្វីដែលចង់បាន។» 

    លោកបញ្ជាក់ថា នៅមានការនិពន្ឋរឿងថ្មីៗទៀត ដែលសុំមិនទាន់បញ្ចេញនោះទេ ហើយការសរសេររឿង ក៏ត្រូវការបញ្ជូលអារម្មណ៍ បើអារម្មណ៍ទទួលបានល្អ នោះអត្ថន័យក៏បានល្អ ហើយការសរសេរក៏មានរយៈពេលខ្លីឆាប់ចប់ ប៉ុន្តែប្រសិនបើអារម្មណ៍ស្មុគស្មាញ គឺការសរសេរ មិនងាយចប់ទេអាចប្រើពេលយូរជាងពេលមានអារម្មណ៍ល្អ។

    សូមរំលឹកថា តារាសម្តែងក្នុងសាច់រឿងនេះដូចជា លោក ទ្រី តារាវុទ្ឋ, កញ្ញា សួង ស៊ីធឿន, លោក ភីម៉ៃ, កញ្ញា យេយេ ព្រមទាំងតារាកិត្តិយសច្រើនរូបទៀត៕


 

adverise with khmeread
tiger
Loading ad ...