ខ្លាំងមែន! ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនជិតធ្វើឱ្យដំរីបុរាណរាប់ម៉ឺនឆ្នាំមុនមានជីវិតរស់ឡើងវិញ

ដំរីម៉ាំមុតរោមវែងអាចនឹងដើរកម្សាន្តនៅលើភពផែនដីម្តងទៀតនៅថ្ងៃណាមួយ នេះយោងទៅតាមការស្រាវជា្រវរបស់អ្នកវិទ្យាសាស្រ្តជប៉ុនដែលបានរាយការណ៍កាលពីថ្ងៃចន្ទ ដែលកោសិកា Nuclei ពីសាកសពដំរីផុតពូជដ៏យូរលង់មកហើយមួយក្បាល បានបង្ហាញសកម្មភាពជីវសាស្រ្ត ពេលដែលគេយកវាទៅផ្សាំក្នុងកោសិកាកណ្តុរ។

ខួរឆ្អឹង និងជាលិកាសាច់ដុំ ត្រូវបានយកចេញពីសាកសពដំរីម៉ាំមុតសេសសល់មួយក្បាលឈ្មោះ Yuka ដែលបានកកនៅក្នុងតំបន់ស៊ីបេរី អស់រយៈពេល ២៨.០០០ឆ្នាំ នៅក្នុងការសិក្សា ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Scientific Reports។ DNA ហ្សែននៅក្នុងកោសិកាត្រូវបានយកទៅប្រៀបធៀបនឹងដំរីបច្ចុប្បន្ន ហើយក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា DNA របស់ដំរី Yuka គឺជាន់គ្នាជាមួយ DNA របស់ដំរីម៉ាំមុតនេះ និងមានប្រូតេអ៊ីនដូចគ្នាជាមួយម៉ាំមុតផងដែរ។

ក្រុមអ្នកស្រាវជ្រាវមួយនេះបានចាក់បញ្ចូលកោសិកា Nuclei ពីជាលិកាសាច់ដុំដំរីម៉ាំមុតចូលទៅក្នុងកោសិកាស៊ុតកណ្តុរ ហើយបានអង្កេតការអភិវឌ្ឍទ្រង់ទ្រាយ ដែលបានលេចចេញរូបរាង មុនពេលការបែងចែកកោសិកាចាប់ផ្តើម។

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Kindai University នៃទីក្រុង Osaka កំពុងសហការជាមួយស្ថាប័នរុស្ស៊ីលើការងារនេះ ដោយប្រើបច្ចេកវិជ្ជាក្លូន ហៅថា Somatic Cell Nuclear Transfer៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab