អ្នកនេសាទអូស្ត្រាលីភ្នាក់ផ្អើលខ្លាំង ពេលឃើញត្រីយក្សដ៏កម្រទើរលើឆ្នេរ

អ្នកនេសាទត្រីពីរនាក់មានការភ្ញាក់ផ្អើលបំផុតក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេឃើញត្រី Sunfish ដ៏ធំមួយទើរលើឆ្នេរសមុទ្រ។

ពួកគេរកឃើញត្រីដ៏មហាកម្រនេះឆ្ងាយពីឆ្នេរ River Murray ២៥ គីឡូម៉ែត្រ ដែលជាកន្លែងស្ទួចត្រីដ៏ល្បីល្បាញមួយ និងជាគោលដៅលំហែកាយក្នុងភាគខាងត្បូងប្រទេសអូស្ដ្រាលី។

លោក Steven Jones បានឃើញត្រីនេះ ខណៈដែលគាត់ចេញទៅស្ទូចត្រីជាមួយនឹងក្រុមការងាររបស់គាត់នៅ Goolwa Pipico។

ត្រី Sunfish មានប្រវែងស្ទើរតែ ២,៥ ម៉ែត្រ និងទម្ងន់រាប់រយគីឡូក្រាម។

ត្រីនេះ អាចលូតលាស់រហូតពី ៣ ម៉ែត្រទៅ ៤ ម៉ែត្រ និងទម្ងន់ ២,៥ តោនឯណោះ ហើយវាត្រូវបានគេចាត់ទុកថាជាត្រីដ៏មានតម្លៃ និងកម្ររកបាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...