រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ឥដ្ឋ​ចុះផ្លូវ​ចំណោត​បុករះប៉ះរថយន្ត Lexus ២គ្រឿងនិងផ្ទះពលរដ្ឋ

      ព្រះសីហនុ​ ៖​ មានករណីរថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ឥដ្ឋ​ចុះផ្លូវ​ចំណោត​ បុករះប៉ះរថយន្ត Lexus ២គ្រឿង ហើយ​បុក​ចូលផ្ទះ​ប្រជា​ពលរដ្ឋ​ ក្នុងក្រុងព្រះសីហនុកើតឡើងវេលា​ម៉ោង​៧ព្រឹក​ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ២០១៩​ ​នៅ​ លើវិថីផែ ជិតស្ថានីយ៍ប្រេងសូគីមុិច (កែងរ៉ា) ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ​ ។

​      ប៉ូលិសនិយាយថា​ រថយន្តបង្ក​ឡើង​ដោយ​រថយន្តធុនធ្ងន់​ ១គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម​ ពាក់ផ្លាកលេខ ព្រៃវែង 3A-0248 ដឹក​ឥដ្ឋ​ពេញ​ ចុះ​ចំណោត​ពីឃ្លាំងលើ​មក​ ផ្លូវ​បំបែក​រ៉ា​ បានបុករថយន្ត​ស្រប​ទិស​គ្នា​ លើកទី១ រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកមាស ផ្លាក​លេខភ្នំពេញ​ 2D-9111 អ្នកបើកបរឈ្មោះ សេក នី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ 

​      បន្ទាប់មកក៏ជ្រុលទៅបុកលើកទី២ រថយន្ត ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ​ ភ្នំពេញ 2AS-0507 អ្នកបើកបរឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរប្រពន្ធឈ្មោះ ប៊ុន ទី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅស្របគ្នាទាំងអស់ ហើយរថយន្ត LEXUS RX300 បានខ្ទាតទៅបុកនឹងខឿនបែងចែកទ្រូងផ្លូវ បាក់អស់មួយចំនួន ។គ្រោះថ្នាក់នេះបណ្ដាលឱ្យ រងរបួស​ស្រាលឈ្មោះ ប៊ុន ទី  បញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ ។

​     បចចុប្បន្នរថយន្តទាំង ៣គ្រឿង ( ធុនធំ១គ្រឿង ) ប៉ូលិសចរាចរណ៍ បាន​ចាត់​ចែង​យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ដោះស្រាយពេលក្រោយ៕