បុរសម្នាក់បេីកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តក្រុងម៉ាកហ៊ីយ៉ានដាយ​បុកបាត់បង់ជីវិត

   សៀមរាប​ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយនៅភូមិអង្រ្គង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង នៅលើកំណាតផ្លូវជាតិលេខ៦ រវាងម៉ូតូឆ្លងផ្លូវ និងរថយន្តក្រុងម៉ាកហ៊ីយ៉ានដាយក្រុមហ៊ុនអ.អេសរស្មីសៀមរាប​ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៤និង០៥នាទីរសៀល​ បណ្តាលឱ្យបុរសម្នាក់ស្លាប់​ ។ 

​      ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរី២០១៩ ពណ៌ខ្មៅគ្មានផ្លាកលេខ បើកបរដោយឈ្មោះ ម៉ោង ម៉ាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពាក់ស្គរ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមន៍ បានធ្វើដំណើរ បើកបរឆ្លងផ្លូវពីត្បូងទៅជើងប៉ះជាមួយនិង រថយន្តក្រុងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A 0949 បើកបរដោយបុរសម្នាក់(មិនស្គាល់ឈ្មោះ) ដែលបើកបរមានទិសដៅពីកើតទៅលិច ។ 

​     លុះមកដល់ត្រង់ចំណុះកន្លែងកើតហេតុក៏បុកជាមួយម៉ូតូដែលឆ្លង់កាត់ទទឹងផ្លូវដែលបណ្តាលស្លាប់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូ ព្រមទាំងខូចខាតម៉ូតូ១គ្រឿង(ធ្ងន់) និងរថយន្ត១គ្រឿង(ស្រាល)។

មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើង មកពីអ្នកបើកបរម៉ូតូ បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

​     ក្រេាយពីពិនិត្យនិងវាស់វែងរួមសមត្ថកិច្ចជំនាញបានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីធ្វេីការស្រាជ្រាវ និងកសាងសំណុំរឿងតាមផ្លូវច្បាប់។ ចំពោះសពកម្លាំងសមត្ថកិច្ចស្រុកបានប្រគល់ជូនក្រុមគ្រួសារយកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab