ម្នាក់បេីកម៉ូតូបុករបងផ្ទះស្លាប់,ម្នាក់ទៀតបេីកម៉ូតូបុកបង្គោលភ្លេីងស្លាប់​

   តាកែវ​ ៖​ មានករណីគ្រោះចរាចរណ៍កេីតឡេីង២លេីកបណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់​ គឺម្នាក់បេីកម៉ូតូបុករបងផ្ទះស្លាប់,ម្នាក់ទៀតបេីកម៉ូតូបុកបង្គោលភ្លេីងស្លាប់​ និងរបួសស្រាលម្នាក់។ 

​    ករណីទី១-នៅវេលាម៉ោង ៩និង០៦នាទីយប់ ថ្ងៃទី ១៩ ខែមីនា​ ឆ្នាំ ២០១៩​ នៅលើផ្លូវខេត្តលេខ ១២០​B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤​ ស្ថិតនៅត្រង់ចំណុចភូមិទន្លេបាទី​ ឃុំក្រាំងធ្នង់​ ស្រុកបាទី​ ខេត្តតាកែវ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ កើតឡើងរវាងម៉ូតូបើកបុករបងផ្ទះបណ្តាលឱ្យស្លាប់​ ។ 

​     ប៉ូលិសនិយាយថា​ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ ២០១៩​ ពាក់ស្លាកលេខ​ ភ្នំពេញ 1HR-9942 បើកបរដោយឈ្មោះ ជ្រីវ​ ស្រាង​ ភេទប្រុស​ អាយុ១៩ ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ មានទីលំនៅភូមិតាំងឫស្សី​ ឃុំពត់សរ​ ស្រុកបាទី​ ខេត្តតាកែវ​ បើកបរក្នុងទិសដៅពីលិចទៅកើត​ 

     លុះដល់ចំណុចខាងលេីបានបើកបុករបងផ្ទះ​ បណ្ដាលឱ្យបាត់បង់ជីវិតនៅកន្លែងកេីតហេតុ​ និងអ្នករួមដំណើរម្នាក់ឈ្មោះ​ គុល​ កែវ​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ មានទីលំនៅភូមិខ្លាកូន​ ឃុំពត់សរ​ ស្រុកបាទី​ខេត្តតាកែវ​ រងរបួសស្រាល។ 

​      បច្ចុប្បន្នម៉ូតូ និងសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណី។

​      ករណីទី២- នៅវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៩​ នៅលើផ្លូវខេត្តលេខ ១២២A ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១-២​ ស្ថិតនៅត្រង់ចំណុចភូមិរលាំងគ្រើល​ ឃុំត្រពាំងសាប​ ​ស្រុកបាទី​ ​ខេត្តតាកែវ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ ដោយម៉ូតូបេីកបុកបង្គោលខ្សែភ្លើងបណ្តាលឱ្យស្លាប់បុរសម្នាក់ទៀត​ ។ 

​    ប៉ូលិសនិយាយថា​ ម៉ូតូម៉ាក PCX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1K-0372 មានទិសដៅពីលិចទៅកើត​ បើកបរដោយឈ្មោះ​ ម៉​ ស៊ែល ភេទប្រុស​ អាយុ​ ១៩ ឆ្នាំ​ មានទីលំនៅក្នុងភូមិកណ្ដឹងតូច​ ឃុំកណ្ដឹង​ ស្រុកបាទី​ ខេត្តតាកែវ​ បានបុកជាមួយបង្គោលខ្សែភ្លើង​ ហេីយបានបាត់បង់ជីវិតនៅកន្លែងកេីតហេតុ។ 

​     បច្ចុប្បន្នវត្ថុតាង​ និងសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab