adverise with khmeread Cover

​តារាចម្រៀង K-Pop មិនមែន​ជា​ជនជាតិ​កូរ៉េ នាង Tzuyu និង នាង Zhou Jie Qiong មួយណា​ស្អាត​ជាងគេ​?

    ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​ជជែក​ស្ទើរ​បែកពពុះមាត់ ថា​ម្នា​ក់ណា​ដែលមាន​សម្រស់​ស្រស់ស្អាត​ជាងគេ​រវាង​តារា​ស្រី​ដ៏​ស្រស់​ឆោមយង់​មិនមែនជា​ជនជាតិ​កូរ៉េ​ទាំងពីរ​រូបនេះ​។​

​    ​វិស័យ​ឧស្សាហកម្ម​ចម្រៀង K-pop មិនមែន​ក្លាយខ្លួន​ត្រឹម​ជា​វិស័យ​ចម្រៀង​ដ៏​ធំ​សម្បើម​សម្រាប់​ប្រទេស​កូរ៉េ​តែមួយ​នោះទេ ប៉ុន្តែ​វា​ហាក់​បាន​លុកលុយ​ស្ទើរ​ទាំងស្រុង​នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។ តារា និង​សិក្ខាកាម​មួយចំនួន​ដែល​មកពី​បណ្តា​ប្រទេស​មួយចំនួន បាននាំគ្នា​ចាប់ផ្តើម​តម្រង់ទិស​របស់​ពួកគេ​ទៅកាន់​ប្រទេស​កូរ៉េ​ដើម្បី​ដុសខាត់​ទេ​ព្យ​កោសល្យ​របស់​ពួកគេ​ក្នុង​វិស័យ​ឧស្សាហកម្ម​មួយ​នេះ​។

​    ​តារា​អន្តរជាតិ​គួរឱ្យកត់សម្គាល់​និង​លេចធ្លោ​បច្ចុប្បន្ន​មានដូចជា​នាង Luna និង Amber មកពី​ក្រុម f(x) ព្រមទាំង​លោក Nichkhun ដែលជា​សមាជិក​ក្រុម 2PM ជាដើម​។ ប៉ុន្តែ​តារា​ស្រី​អន្ដរជាតិ​ដ៏​ស្រស់ស្អាត​ចំនួន​ពីរ​ផ្សេងទៀត​ក៏មាន​ទេពកោសល្យ​មិន​ចាញ់​អ្នកផ្សេង​ប៉ុន្មាន​នោះដែរ ហើយ​អ្វីដែល​គួរឱ្យកត់សម្គាល់​ពួកគេ​មាន​សម្រស់​ស្រស់ស្អាត​ថែមទៀត រហូតដល់​ថ្នាក់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​ប្រៀបធៀប​ពួកនាង​ទៀតផង​។

​    ​យោងតាម​គេហទំព័រ Pann បណ្តា​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​នាំគ្នា​ប្រកែក​តឹងសរសៃក​ដាក់គ្នា​អំពី​សម្រស់​របស់​សមាជិក​ក្រុម TWICE នាង Tzuyu និង Zhou Jie Qiong ដែលជា​សមាជិក​ក្រុម "Produce 101" ដោយ​មិនអាច​វិនិច្ឆ័យ​ថា​តើ​តារា​ស្រី​ទាំងពីរ​នេះ​មួយណា​ស្រស់ស្អាត​ជាង​មួយណា​បានឡើយ​។​

​តោះ​កុំ​បង្អែរ​បង្អង់​យូរ​ចូលរួម​កាត់សេចក្តី​ចំពោះ​តារា​ស្រី​ទាំងពីរ​រូបនេះ​ទាំងអស់គ្នា​!៕

-Tzuyu

-Zhou Jie Qiong

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់